vlk

vlk

សម្តេចតេជោស្នើឲ្យរុស្ស៊ីបើកជើងហោះហើរត្រង់មកកាន់កម្ពុជា

ដោយៈ គង់ ហ្វីអូណាភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ឋសភាបានស្នើឱ្យរុស្ស៊ីបង្កើតជើងហោះ ហើរត្រង់មកកម្ពុជា ដើម្បីជំរុញវិស័យទេសចរណ៍រវាងប្រទេសឱ្យបានកាន់តែច្រើនបន្ថែមទៀត។ សម្តេចបានថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ សម្តេចបានជំរុញនូវអ្វីដែលអាចធ្វើទៅបានជាពិសេស សូមឱ្យរុស្ស៊ីយកចិត្តទុកដាក់ ក្នុងការបង្កើតជើងហោះហើរត្រង់ ពីព្រោះសម្ដេចតេជោ បានចាត់ទុកថា ដល់ពេលវេលាដែលត្រូវជំរុញវិស័យទេសចរណ៍របស់រុស្ស៊ី មកកាន់ប្រទេសកម្ពុជាហើយ ហើយក៏ជំរុញការដោះស្រាយបំណុល ដែលរង់ចាំជាយូរមកហើយនោះ ឱ្យបានឆាប់រួសរាន់ផងដែរ។ សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានថ្លែងអរគុណចំពោះជំនួយសព្វបែបយ៉ាងរបស់សហភាពសូវៀត និងបន្តមកដល់សហព័ន្ធរុស្ស៊ី ដែលបានជួយកម្ពុជា នៅពេលដែលកម្ពុជា ទើបរំដោះបានពីរបបខ្មែរក្រហម។ សម្ដេចតេជោបានបញ្ជាក់ថា…

ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣ កំពុងជួយជំរុញការអភិវឌ្ឍន៍នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ

ដោយ: គង់ លាងហួរភ្នំពេញ: ដោយលាតសន្ធឹងពីផ្លូវជាតិលេខ១ ដល់ផ្លូវជាតិលេខ៤ ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលផ្តល់មូលនិធិដោយប្រទេសចិន បានប្រែក្លាយតំបន់ជាយក្រុងភាគខាងត្បូងនៃរាជធានីភ្នំពេញ ទៅជាតំបន់ជាយក្រុងដ៏អ៊ូអរ។ ផ្លូវដែលមានប្រវែង៥៣គីឡូម៉ែត្រនេះ រួមជាមួយនឹងស្ពានឆ្លងកាត់ទន្លេចំនួន២ខ្សែ និងស្ពានអាកាសចំនួន២ខ្សែ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវផងដែរ។ ការអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុងទី៣នេះបានប្រែក្លាយតំបន់ដែលធ្លាប់តែជាដីស្រែចំការ វាលស្រែ និងព្រៃរិចរិល ទៅជាតំបន់ជាយក្រុងដ៏អ៊ូអរ។ ជាមួយគ្នានេះ ហាង និង​អាជីវកម្ម​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​នៅ​តាម​ដងផ្លូវ។ មុនពេល​សាងសង់​ផ្លូវ​នេះ ប្រជាជនរស់នៅតំបន់នោះត្រូវ​ធ្វើ​ដំណើរតាមផ្លូវ​វាង​ទៅ​កាន់ផ្លូវ​មួយ​ទៀត​ដែល​ពោរពេញ​ទៅ​ដោយ​ភក់ នៅពេល​រដូវវស្សា។ប៉ុន្តែ នៅពេលផ្លូវនេះសាងសង់ឡើង មធ្យោបាយធ្វើដំណើរមានភាពងាយស្រួល និងផ្តល់ឱកាសឱ្យប្រជាជនអាចប្រកបមុខរបរផ្សេងៗ។ កាលពីមុន ប្រជាជនដែលរស់នៅតំបន់ខាងលើ ត្រូវចំណាយពេលយូរណាស់ ក្នុងការធ្វើដំណើរមកកាន់តំបន់កណ្តាលរាជធានីភ្នំពេញ ដោយសារស្ថានភាពផ្លូវមិនសូវអំណោយផល។ ប៉ុន្តែ បន្ទាប់ពីផ្លូវក្រវ៉ាត់ក្រុងនេះត្រូវបានសាងសង់ វាបានជួយកាត់បន្ថយពេលវេលាធ្វើដំណើរប្រមាណ៥០ភាគរយ។ លោក ថោង ម៉េងដាវីដ សាស្ត្រាចារ្យនៅវិទ្យាស្ថានសិក្សាអន្តរជាតិ…

លោក Elon Musk បង្កើតក្រុមហ៊ុនបច្ចេកវិទ្យាថ្មីមួយទៀត ដើម្បីប្រកួតប្រជែងរកប្រាក់ចំណេញពីប្រភពផ្សេង

ដោយ: គង់ លាងហួរអន្តរជាតិ: ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំពូលមហាសេដ្ឋីអាមេរិកលោក Elon Musk បានបង្កើតក្រុមហ៊ុន AI ថ្មីមួយផ្ទាល់ខ្លួន ដែលដាក់ឈ្មោះថា xAI ដើម្បីប្រកួតប្រជែងនឹងក្រុមហ៊ុនផ្សេងៗ ដូចជាក្រុមហ៊ុន OpenAIជាដើម។ លោកអះអាងថា វេបសាយមួយនេះត្រូវបានបង្កើតឡើង ដើម្បីអនុញ្ញាតឱ្យមនុស្សអាចយល់ដឹងអំពីធម្មជាតិពិតនៃសកលលោក។ ទោះជាយ៉ាងណាក្តី នាពេលនេះ លោក Elon Musk បានប្រកាសជាថ្មីថា កម្មវិធី Chatbot របស់ក្រុមហ៊ុន xAI ដែលមានឈ្មោះថា Grok នឹងបើកដាក់ឱ្យដំណើរការ សម្រាប់អតិថិជនជាវសេវាកម្ម Premium នៅលើបណ្តាញសង្គម X។ លោក Elon Musk ប្រកាសបែបនេះលើបណ្តាញសង្គម X…

កំពង់ផែពហុបំណងកំពត រំពឹងថានឹងក្លាយជាផ្នែកមួយក្នុងការចូលរួមជំរុញឱ្យគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ៊្វូណនតេជោ” ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឱ្យកាន់តែមានសក្តានុពល និងអាចលើកកម្ពស់មុខមាត់វិស័យដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជាឱ្យកាន់តែមានការប្រកួតប្រជែងខ្ពស់

កំពត៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋបាលខេត្តកំពត ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផត ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង-ស្ថាប័នពាក់ព័ន្ធ ភ្ញៀវកិត្ដិយសជាតិ-អន្ដរជាតិ បុគ្គលិក កម្មករ និយោជិតកំពង់ផែពហុបំណងកំពត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៦ ០០០រូប។ កំពង់ផែពហុបំណងកំពតនេះមានទីតាំងស្ថិតនៅភូមិគីឡូ១២…

រដ្ឋាភិបាលថៃត្រៀមប្រមូលពន្ធពីបណ្តាក្រុមហ៊ុនចម្រុះជាតិសាសន៍

ដោយ: គង់ លាងហួរអន្តរជាតិ: លោក Julapun Amornvivat អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានអះអាងថា ក្រសួងគ្រោងនឹងពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីពន្ធអប្បបរមាសកល ដើម្បីស្នើសុំការអនុម័តពីគណៈរដ្ឋមន្ត្រី ក្នុងរយៈពេល២សប្តាហ៍ខាងមុខ។ លោកបញ្ជាក់បន្ថែមថា “នៅពេលយើងដាក់ឱ្យអនុវត្តន៍ជាផ្លូវការ ច្បាប់នេះ នឹងជួយឱ្យរដ្ឋាភិបាលថៃអាចប្រមូលពន្ធ បានចំនួន២០ពាន់លានបាតបន្ថែមទៀត ពីបណ្តាក្រុមហ៊ុនចម្រុះជាតិសាសន៍ជារៀងរាល់ឆ្នាំ”។ រដ្ឋាភិបាលបានប្តេជ្ញាចិត្ត ក្នុងការអនុម័តច្បាប់នេះ ស្របតាមកិច្ចព្រមព្រៀងរបស់ប្រទេសថៃ ជាមួយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ខណៈបច្ចុប្បន្ន លោក Pichai Chunhavajira រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ កំពុងពិនិត្យពិច័យលើសេចក្តីព្រាងច្បាប់នេះ។ លោក Julapun បានមានប្រសាសន៍ឱ្យដឹងបន្តទៀតថា បញ្ហាពន្ធសកលនេះ ត្រូវបានលើកមកពិភាក្សា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីសេដ្ឋកិច្ចកាលពីថ្ងៃទី២៧ ខែឧសភាកន្លងទៅ ដោយបានបង្ហាញពីការព្រួយបារម្ភថា ការអនុម័តច្បាប់នេះអាចនឹងត្រូវបានពន្យារពេល។ លោកបានថ្លែងពន្យល់ទៅកាន់អង្គប្រជុំថា ច្បាប់នេះអាចនឹងចាប់ផ្តើមអនុវត្តន៍នៅឆ្នាំ២០២៥…

ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់ប្រមាណ ១៧ពាន់លានដុល្លារក្នុងរយៈពេល ៥ខែ

ដោយៈ គង់ ម៉ាលីនណាភ្នំពេញៈ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកសុខ សុភ័ក្របានថ្លែងថា ៥ខែដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជា សម្រេចបានក្នុងទឹកប្រាក់ប្រមាណ១៧ពាន់លានដុល្លារ។ ទំហំទឹកប្រាក់ខាងលើនោះ មានការថយចុះក្នុងរង្វង់១០ភាគរយ បើប្រៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដោយសារកត្តាទីផ្សារអ្នកប្រើប្រាស់ នៅក្រៅប្រទេសមានការថយចុះ និងដោយសារភាពរអាក់រអួលនៃការដឹកជញ្ជូនតាមសមុទ្រ និងអត្រាអតិផរណានៅប្រទេសអ្នកបញ្ជាទិញ។ ទោះជាយ៉ាងនេះក្តី ការនាំចេញពេញមួយឆ្នាំ២០២៤របស់កម្ពុជា ត្រូវបានរំពឹងថានឹងកើនឡើងជិត១០ភាគរយវិញ ដោយសារការនាំចេញក្នុងតំបន់កំពុងមានសន្ទុះកើនឡើង។ លោកសុខ សុភ័ក្រ បានគូសរំលេចថា ទំនិញដែលកម្ពុជានាំចេញរួមមាន៖ សម្លៀកបំពាក់ ស្បែកជើង និងភាគបំណែកស្បែកជើង កាបូប ផលិតផលវាយនភណ្ឌ ទោចក្រយាន គ្រឿងអេឡិចត្រូនិច និងភាគបំណែកផ្សេង។ ក្នុងរយៈពេលខាងលើ កម្ពុជា បាននាំចូលផលិតផលសំខាន់ៗ រួមមាន៖ ថ្នាំពេទ្យ និងឱសថបំប៉ន គ្រឿងប្រើប្រាស់…

ម៉ាឡេស៊ីគ្រោងសាងសង់ទីក្រុងខ្នាតយក្សដែលផ្សារភ្ជាប់ជាមួយធម្មជាតិ

ដោយ: គង់ លាងហួរអន្តរជាតិ: ប្រទេសម៉ាឡេស៊ី បានប្រកាសគម្រោងសាងសង់ទីក្រុងនាពេលអនាគត(futuristic city) ដែលអាចប្រកួតប្រជែងជាមួយគម្រោងទីក្រុង Neom របស់ប្រទេសអារ៉ាប៊ីសាអូឌីត។ គម្រោងទីក្រុងនេះ នឹងលាតសន្ធឹតប្រវែង១.៨២១ហិកតា ដោយក្នុងនោះក្រុមហ៊ុន Bjarke Ingels Group(BIG) បានសហការជាមួយក្រុមហ៊ុនស្ថាបត្យកម្មចំនួន២ រួមមានក្រុមហ៊ុន Ramboll Group របស់ប្រទេសដាណឺម៉ាក និងក្រុមហ៊ុន Hijjas Architects & Planners ដើម្បីអភិវឌ្ឍន៍គម្រោងនេះឱ្យលេចជារូបរាងឡើង។ តាមរយៈគម្រោងនេះ ម៉ាឡេស៊ីគ្រោងសាងសង់បណ្តាញដឹកជញ្ជូនស្វយ័ត ដើម្បីផ្សារភ្ជាប់កោះសិប្បនិម្មិតចំនួន៣ នៅឆ្នេរសមុទ្រ Penang ដែលជាផ្នែកមួយនៃផែនការមេ Biodiversity របស់ក្រុមហ៊ុន Bjarke Ingels Group។ កោះសិប្បនិម្មិតទាំង៣នេះ ត្រូវបានរចនាឡើង ដោយយកលំនាំស្រដៀងទៅនឹងផ្កាឈូក។…

រដ្ឋាភិបាលជ្រើសរើសវិថីចំនួន២ ដាក់ឈ្មោះមេដឹកនាំឥណ្ឌូនេស៊ី ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ

ដោយៈ ហ្វីអូណាភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសវិថចំនួន២ដាក់ឈ្មោះមេដឹកនាំឥណ្ឌូនេស៊ី ដើម្បីថថ្លែងអំណរគុណ និងពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ព័ត៌មាននេះ ត្រូវបានលើកឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសសម្តេចអនុញ្ញាតឲ្យឯកឧត្ដម សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។ សម្តេចបន្តឲ្យដឹងថា “កម្ពុជាបានរៀបចំឱ្យមានវិថីពីរ ដែលបានដាក់ឈ្មោះថា “វិថីស៊ូកាណូ” និងវិថី “អាលី អាឡាតាស” ដែលជាឥស្សរជនឥណ្ឌូណេស៊ី បានរួមចំណែកជាមួយនឹងកម្ពុជា ជាពិសេស គឺឯកឧត្តម អាលី អាឡាតាស ដែលបានជួយជ្រោមជ្រែងរកដំណោះស្រាយសន្តិភាព ដល់ប្រទេសកម្ពុជា ។ សម្ដេចបានលើកឡើងថា…