តើរដ្ឋាភិបាល និង UNESCO កំពុងធ្វើអ្វីខ្លះនៅបឹងទន្លេរសាប ដើម្បីជម្រុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពដល់អ្នកជំនាន់ក្រោយ?
ដោយៈ សហសេវិកភ្នំពេញៈ នៅទូទាំងពិភពលោក និងនៅប្រទេសកម្ពុជា យើងកំពុងឃើញភាពអាសន្នផ្នែកបរិស្ថានដែលមិនធ្លាប់មានពីមុនមក ដូចជាបម្រែបម្រួលអាកាសធាតុ មិនអាចទាយទុកជាមុនបាន និងគ្រោះមហន្តរាយធម្មជាតិញឹកញាប់។ វិបត្តិភពបី – បម្រែបម្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការបំពុលបរិយាកាស រួមជាមួយនឹងទំនាក់ទំនងរបស់ពួកគេទៅនឹងសុខភាពសាធារណៈ តម្រូវការក្នុងការពង្រឹង លទ្ធិប្រជាធិបតេយ្យ ដើម្បីដោះស្រាយព័ត៌មានមិនពិត នៅលើវេទិកាឌីជីថល រួមទាំងការគំរាមកំហែង ចំពោះមនុស្សក្នុងជំនាន់នេះ និងអនាគត។ បញ្ហាអាកាសធាតុនេះ ក៏ជាបញ្ហាប្រឈមផ្នែកសារព័ត៌មានផងដែរ។ ដូច្នេះហើយបានជារៀងរាល់ឆ្នាំ អង្គការយូណេស្កូកម្ពុជាបានរួមគ្នាប្រារព្ធទិវាអន្តរជាតិ ដែលមានសារៈសំខាន់សម្រាប់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ៖ ទឹក (២២ មីនា) ឃ្មុំ (២០ ឧសភា) ជីវៈចម្រុះ (២២ ឧសភា) បរិស្ថាន (៥ ខែមិថុនា) និងទុនបំរុងជីវមណ្ឌល (៣…