កម្ពុជាប្រគល់កិច្ចសន្យាតម្លៃ ១០២លានដុល្លារដល់ក្រុមហ៊ុនបារាំង VINCI ដើម្បីពង្រីករោងចក្រផលិតទឹកស្អាតនៅតំបន់បាក់ខែង
ដោយ: គង់ លាងហួរអន្តរជាតិ: រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រគល់កិច្ចសន្យាដល់ក្រុមហ៊ុនបារាំង VINCI Construction Grands Projets ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុននេះ ពង្រីករោងចក្រផលិត-ផ្គត់ផ្គង់ទឹកស្អាតនៅតំបន់បាក់ខែង ដែលមានទីតាំងនៅភាគខាងជើងនៃរាជធានីភ្នំពេញ។ កិច្ចសន្យានេះ មានទំហំទឹកប្រាក់ចំនួន៩៤លានអឺរ៉ូ (ប្រហែល ១០២,០៣លានដុល្លារ) ដែលគ្របដណ្តប់ទៅលើការសាងសង់បំពង់បូមទឹកឆៅថ្មីពីទន្លេមេគង្គ និងខ្សែបណ្តាញថ្មីមួយ ដែលមានសមត្ថភាព ក្នុងការធ្វើប្រព្រឹត្តកម្មទឹកស្អាត ប្រមាណ ១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ ការដ្ឋានសំណង់នេះ នឹងបង្កើតការងារបានចំនួន១.៦០០កន្លែង ខណៈកម្មករ និងអ្នកមើលការខុសភាគច្រើន នឹងត្រូវបានជ្រើសរើសជាជនជាតិខ្មែរ។ ទន្ទឹមនឹងនេះ ចំនួនស្ត្រីត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់៣០% នៃកម្លាំងពលកម្មសរុប។ ជាមួយគ្នានេះ ដើម្បីកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន ក្រុមហ៊ុន VINCI Construction Grands Projets គ្រោងនឹងប្រើប្រាស់បេតុង ដែលបញ្ចេញកាបូនតិចជាងសមមូល…