ធនាគារអភិវឌ្ឍន៍អាស៊ី បើកសម្ភោធស្ថានតំណាងថ្មីប្រចាំកម្ពុជា
ដោយៈ និស្ស័យភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានបើកសម្ភោធស្ថានតំណាងថ្មីប្រចាំកម្ពុជា ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី។ ស្ថានតំណាងថ្មីនេះ មានទីតាំងក្នុងអគាវឌ្ឍនៈកាពីតាល ជាន់ទី១០ រាជធានីភ្នំពេញ។ ថ្លែងក្នុងឱកាសនោះ លោក Masatsugu Asakawa បានឲ្យដឹងថា ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលយើងជួបជុំគ្នាដើម្បីសម្ពោធ ស្ថានតំណាងថ្មីរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី នៅចំកណ្តាលរាជធានីភ្នំពេញ។ លោកបញ្ជាក់ថា “ឱកាសនេះ មិនមែនគ្រាន់តែជា ការប្រារព្ធពិធី សម្ពោធការិយាល័យថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាការរំលេចនូវចំណងភាពជាដៃគូស៊ីជម្រៅ និងគោលដៅអភិវឌ្ឍន៍រួមរបស់ ADB ជាមួយកម្ពុជា”។ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានបន្ថែមទៀតថា ភាពជាដៃគូរបស់ADB…