រដ្ឋាភិបាលជប៉ុនគ្រោងបង្កើតប្រព័ន្ធដឹកជញ្ជូនទំនិញស្វ័យប្រវត្តិរវាងទីក្រុងតូក្យូ និងទីក្រុងអូសាកា
ដោយ: គង់ លាងហួរអន្តរជាតិ: នាពេលនេះ ប្រទេសជប៉ុន កំពុងបង្កើតផែនការជាក់លាក់មួយ ដើម្បីបង្កើតប្រព័ន្ធដឹកជញ្ជូនទំនិញ ដែលគេហៅថា “ផ្លូវលំហូរស្វ័យប្រវត្តិ”ឬ Autoflow road ដើម្បីធ្វើការតភ្ជាប់ទីក្រុងតូក្យូ និងទីក្រុងអូសាកា។ ប្រព័ន្ធដឹកជញ្ជូនទំនិញដោយស្វ័យប្រវត្តិនេះ នឹងប្រើប្រាស់យានយន្តគ្មានមនុស្សបើក និងមធ្យោបាយដឹកជញ្ជូនផ្សេងទៀត។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារពត៌មានជប៉ុន NHK World។ ជាមួយគ្នានេះដែរ គណៈកម្មាការនៃរដ្ឋាភិបាលជប៉ុន កំពុងសម្លឹងសិក្សាមើលលទ្ធភាព ប្រើប្រាស់សួនពុះចែកទ្រូងផ្លូវ ល្បឿនលឿន ឬផ្លូវក្រោមដីសម្រាប់ដំឡើង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនស្វ័ យប្រវត្តិ ដែលអាចនឹងបញ្ចប់រួចរាល់ជាស្ថាពរ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ការរៀបចំកសាងប្រព័ន្ធដឹកជញ្ជូន ស្វ័យប្រវត្តិពីលើដី(Above ground) ត្រូវបានគេប៉ាន់ប្រមាណថា ត្រូវចំណាយទុនវិនិយោគក្នុងទំហំទឹកប្រាក់ជាង២៥ពាន់លានយ៉េន ក្នុងប្រវែង១០គីឡូម៉ែត្រម្តង ឬស្មើនឹង១៦០,៥៧លានដុល្លារអាមេរិក។ ចំណែកឯ ការរៀបចំប្រព័ន្ធដឹកជញ្ជូនស្វ័យប្រវត្តិ នៅផ្លូវក្រោមដី អាចនឹងត្រូវចំណាយទុនវិនិយោគ…