vlk

vlk

AMRO 经济学家对柬埔寨今明两年的经济增长持乐观态度

孔·索里亚由首席经济学家Hoe Ee Khor博士领导的东盟+3宏观经济研究小组(AMRO)对柬埔寨今年和2025年的经济复苏表示乐观。 这一信息是在柬埔寨国家银行行长 Chea Serey 博士阁下允许首席经济学家 Hoe Ee Khor 博士领导的东盟 + 3 宏观经济研究小组 (AMRO) 代表团会面时披露的。 近期柬埔寨经济形势初步评估结果的礼遇和报告。代表团对柬埔寨经济复苏仍持乐观态度,预计2024年经济增长将高于2023年,并在2025年继续升至另一个水平。 预计 2024 年和 2025 年通胀率将保持在 2.5% 的低水平。 然而,柬埔寨经济也可能面临一些风险,例如贸易伙伴经济增长速度低于预期导致外部需求下降的风险、地理隔离和气候变化等风险。 柬埔寨银行行长感谢代表团始终定期监测和评估柬埔寨的经济形势。总督对访问团的详细报告和政策建议表示欢迎,这将为柬埔寨宏观经济政策的制定提供重要投入。

តើមហាសេដ្ឋីកំពូលទាំង៥នៅតំបន់អាស៊ីមានទ្រព្យសម្បត្តិសរុបបញ្ចូលគ្នាច្រើនប៉ុណ្ណា?

ដោយ: គង់ លាងហួរអន្តរជាតិ: មហាសេដ្ឋីកំពូលទាំង៥នៅតំបន់អាស៊ី ដែលនាំមុខដោយលោក Mukesh Ambani មានទ្រព្យសម្បត្តិសរុបបញ្ចូលគ្នាចំនួន៣៧១ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃអង្គារ ទី១៤ ខែឧសភា។ នេះបើយោងតាមទស្សនាវដ្តី Forbes India ។ ទី១: លោក Mukesh Ambani ប្រធានក្រុមហ៊ុន Reliance Industriesមហាសេដ្ឋីឥណ្ឌារូបនេះ មានវ័យ៦៧ឆ្នាំ និងមានទ្រព្យសម្បត្តិច្រើនជាងគេទី១នៅតំបន់អាស៊ី តាមរយៈក្រុមហ៊ុន Reliance Industries ដែលជាក្រុមហ៊ុនវិនិយោគ ក្នុងវិស័យគីមីឥន្ធនៈ ទូរគមនាគមន៍ ការលក់រាយ និងសេវាកម្មហិរញ្ញវត្ថុ។ លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន១១២ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១៤ ខែឧសភា។ ទី២: លោក Gautam Adani ស្ថាបនិកក្រុមហ៊ុនឧស្សាហកម្ម…

ប្រជាពលរដ្ឋខ្ចីលុយពីស្ថាប័នហិរញ្ញវត្ថុដើម្បីទិញផ្ទះជាង៥ភាគរយបានសងប្រាក់ត្រលប់យឺត

ដោយៈ គង់ ម៉ាលីនណាភ្នំពេញៈ របាយការណ៍ការិយាល័យឥំណទានកម្ពុជា(CBC)បានរកឃើញថា ពលរដ្ឋខ្ចីលុយទិញផ្ទះជាង៥,១៤% ដែលកំពុងជាប់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ បានបង់ប្រាក់សងប្រចាំខែយឺតយ៉ាវ ឬលើសពីកាលកំណត់ប្រចាំខែ ខណៈអ្នកខ្ចីលុយសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានចំនួន ៧,០៦%។ លោកស្រី ជា សេរី អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជាធ្លាប់បានបញ្ជាក់នាពេលកន្លងមកថា ការខ្ចីឥណទាន មិនមែនជារឿងមិនល្អទេ ប្រសិនបើកម្ចីនោះត្រូវបានយកទៅប្រើ ដើម្បីបង្កើនចំណូល និងចាយវាយចំគោលដៅ។ ក្នុងឆ្នាំ២០២៣ កន្លងទៅ ការិយាល័យឥណទានកម្ពុជាបានចេញរបាយការណ៍ប្រចាំឆ្នាំមួយដោយបញ្ជាក់ថា មានពលរដ្ឋខ្មែរជិត៥លាននាក់ ដែលភាគច្រើនរស់នៅក្នុងទីក្រុងភ្នំពេញ បានខ្ចីឥណទានពីធនាគារ និងមីក្រូហិរញ្ញវត្ថុ សរុបជាទឹកប្រាក់ប្រមាណជា ៥៧.៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ ប្រជាពលរដ្ឋខ្មែរសរុប១,៨លាននាក់ បានខ្ចីលុយធនាគារ និងមីក្រូហិរញ្ញវត្ថុសរុបជាទឹកប្រាក់ មានប្រមាណជាង១៥ពាន់លានដុល្លារអាមេរិក។ ក្នុងទំហំប្រាក់កម្ចីទាំងជាង១៥ពាន់លានដុល្លារ មានទឹកប្រាក់៨ពាន់លានដុល្លារ ត្រូវបានពលរដ្ឋខ្ចីដើម្បីទិញលំនៅឋាន និងមានជាង៧ពាន់លានដុល្លារផ្សេងទៀត ត្រូវបានពលរដ្ឋខ្ចី ដើម្បីប្រើប្រាស់ជាលក្ខណៈបុគ្គល៕

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមជម្រុញពន្លឿនការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

ដោយៈ គង់ ម៉ាលីនណាភ្នំពេញៈ លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានឯកភាពពីសារៈសំខាន់ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងអំឡុងជំនួបសម្តែងការគួរសមនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាអំពីមធ្យោបាយនានា ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀង CEPA ដែលបានចុះហត្ថលេខាកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងមក និងបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងបើកទូលាយទីផ្សារកាន់តែច្រើន សម្រាប់ទំនិញ និងសេវាកម្ម បង្កើនរំហូរវិនិយោគ បង្កើតការងារ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ និងបង្កើនផលប្រយោជន៍ទៅវិញទៅមក។ លោកឧបនាយករដ្ឋមន្ត្រី…

柬埔寨财经传媒协会主席任亮光拜见新闻部长

(金边讯)今日下午,柬埔寨财经传媒协会主席任亮光拜见新闻部长宁帕达。 任亮光向宁帕达部长汇报柬埔寨财经传媒协会成立初心和使命。 宁帕达在会上提出建议,并希望协会参与助力推动柬埔寨新闻行业健康发展。 柬埔寨财经传媒协会于今年3月13日获得内政部批准成立。柬埔寨财经传媒协会为柬埔寨财经类报刊、新闻网及相关媒体的协作网络,旨促进会员之间的优势互补、资源开发和经营互动,将为媒体与政府和企业之间的沟通交流扮演桥梁作用。

រដ្ឋមន្រ្តីក្រសួងព័ត៌មានគាំទ្រដំណើរការសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា

ដោយៈគង់ សូរិយាភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោកនេត្រ ភ័ត្រាបានបង្ហាញការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការបង្កើត សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA)។ លោករដ្ឋមន្រ្តីបានថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាត្តឲ្យថ្នាក់ដឹកនាំសមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា បានជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំ កាលពីរសៀលថ្ងៃទី១៥ ឧសភានេះ។ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោកយិន លាងគង់ បានជម្រាបជូនលោករដ្ឋមន្រ្តីថា សមាគមទើបបង្កើតឡើងបានរយៈពេលប្រមាណ២ខែ បន្ទាប់ពីទទួលច្បាប់អនុញ្ញាត្តពីក្រសួងមហាផ្ទៃ ប៉ុន្តែសមាគមបាន និងកំពុងដំណើរការយ៉ាងសកម្មលើការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិ អន្តរជាតិ ជាបីភាសា គឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិនយ៉ាងទូលំទូលាយ។ លោកបានជម្រាបជូនលោករដ្ឋមន្រ្តីថា សមាគមបង្កើតឡើងដើម្បីគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល លើវិស័យសេដ្ឋកិច្ចដោយធ្វើយ៉ាងណាសមាគមនេះ អាចផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិ អន្តរជាតិមានលក្ខណៈស៊ីជម្រៅ ដល់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ពិសេសសមាគមចង់រួមចំណែក បណ្តុះបណ្តាលធនធានមនុស្សផ្នែកសរសេរ វិភាគព័ត៌មានសេដ្ឋកិច្ចផងដែរ។ ជាការឆ្លើយតបលោកនេត្រ ភ័ត្រារដ្ឋមន្រ្តីក្រសួងព័ត៌មានបានបង្ហាញការវាយតម្លៃខ្ពស់ ចំពោះការបង្កើតសមាគមនេះឡើង…