Category សកម្មភាពសមាគម

ថ្នាក់ដឹកនាំសមាគម CEMEA ប្រជុំលើកទី៣ដោយបានសម្រេចកិច្ចការសំខាន់ៗ ឆ្ពោះទៅរកចក្ខុវិស័យរបស់ខ្លួន

ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់ សមាគមសហគ្រិន​សារព័ត៌មាន​សេដ្ឋកិច្ចកម្ពុជា (CEMEA) នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារ CEMEA ប្រជុំជាលើកទី៣ ដោយបានសម្រេចកិច្ចការសំខាន់ៗ ឆ្ពោះទៅរកចក្ខុ​វិ​ស័យ​​របស់ខ្លួន។ លោក យិន លាងគង់ ​ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា មានប្រសាសន៍ក្នុងកិច្ចប្រជុំថា គិតមកដល់ពេលនេះ​​​​ CEMEA ទើបតែមានអាយុមិនដល់២ខែទេ ប៉ុន្តែសមាគមមានការទទួលស្គាល់ និងចាប់អារម្មណ៍ជាខ្លាំងពីជួរអ្នកសារព័ត៌មានដូចគ្នា ពីសមាគមកាសែតនានា ពីមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា និងពីអ្នកតាមដានបញ្ហាសង្គមជាដើម។ លោកបញ្ជាក់ថា «មូលហេតុដែលមានការចាប់អារម្មណ៍ច្រើន ដោយសារធនធានមនុស្សយើងនៅទីនេះ សុទ្ធតែចេញពីអាជីពអ្នកកាសែតឆ្នើមៗ ដែលឈរលើវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយព័ត៌មានឱ្យប្លែកពីគេឯង ដែលទាក់ទងសំខាន់ទៅនឹងសេដ្ឋកិច្ចជាតិ និងអន្តរជាតិ”។លោកបន្តថា “ក្រោយពីយើងបានចុះបញ្ជី នៅក្រសួងមហាផ្ទៃជាផ្លូវការហើយ អ្វីដែលពួកយើងត្រូវធ្វើ គឺខិតខំប្រឹងប្រែងធ្វើជាបន្តទៀត ដើម្បីផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច និងសង្គមកម្ពុជាក្នុងរូបភាពវិជ្ជមានឲ្យកាន់តែទូលំទូលាយ និងជម្រុញទាក់ទាញការវិនិយោគពីបរទេសមកកាន់កម្ពុជា”។ តាមលទ្ធផល…

សមាគមសារព័ត៌មានដែលផ្តោតលើជំនាញសេដ្ឋកិច្ចដំបូងគេ ត្រូវបានបង្កើតឡើងជាផ្លូវការ

ភ្នំពេញៈ ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានមួយចំនួន បានផ្តួចផ្តើមគំនិតរួមគ្នា បង្កើតសមាគមសហគ្រិន​សារព័ត៌មាន​សេដ្ឋកិច្ចកម្ពុជា (CEMEA) ​​ដោយ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ជាផ្លូវ​ការ កាលពី​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដើម្បី​រួម​ចំណែកលើកកម្ពស់​ការផ្សព្វផ្សាយ​ព័ត៌មានទាក់ទងនឹងសេដ្ឋកិច្ច ប្រកបដោយ​មូលដ្ឋានវិជ្ជាជីវៈ និងក្រមសីលធ៌ម។ ថ្នាក់ដឹកនាំសមាគមនេះ មកពីស្ថាប័នជាច្រើនដូចជា លោក យិន លាងគង់ ស្ថាបនិកនិងអគ្គនាយក​គេហទំព័រ​Propertyarea.asia & Cambodia Financialtimes.com លោក កៃ គឹមសុង អតីតនិពន្ឋនាយក​សារព័ត៌មាន​ភ្នំពេញប៉ុស្ត៍ និងជាស្ថាបនិកសារព័ត៌មាន​ Amazadia Education​ ​លោក លីម ឡាយហ៊ត ស្ថាបនិកសារព័ត៌មាន Asean Properties ​លោក សយ សុភា និពន្ឋនាយកសារព័ត៌មានដើមអម្ពិល លោក អាន…

សកម្មភាពរបស់ថ្នាក់ដឹកនាំ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) ជួបប្រជុំគ្នារៀបចំផែនការយុទ្ធសាស្ត្រ

សកម្មភាពរបស់ថ្នាក់ដឹកនាំ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) បានជួបប្រជុំគ្នាជាច្រើនលើក ដើម្បីរៀបចំផែនការយុទ្ឋសាស្រ្ត ផែនការអាជីវកម្មរបស់សមាគមនាពេលកន្លងមក ដើម្បីរៀបចំស្ថាប័ននេះ ក្លាយជាវេទិកាមួយ ដែលអាចរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ជាមួយសហគមន៍អ្នកធុរកិច្ច សហគ្រិននានា ក្នុងការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច ដែលមានលក្ខណៈស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងប្រកបដោយមូលដ្ឋានវិជ្ជាជីវៈដល់សារធារណៈជនជាតិ និងអន្តរជាតិ៕

សាររបស់ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញៈ នៅទសវត្សរ៍ទី៩០ កម្ពុជាបានលឺពាក្យលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាប្រចាំ តាមរយៈប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិ ប៉ុន្តែចាប់ពីដើមទសវត្សរ៍ឆ្នាំ២០០០ មកប្រព័ន្ធផ្សព្វផ្សាយនានាបានផ្តោតលើសុខសន្តិភាព និងការអភិវឌ្ឍន៍វិញ។ ចាប់ពីឆ្នាំ២០១០ ស្ថាប័នសារគមនាគមន៍ជាច្រើនបានបែរមកចាប់ផ្តើមផ្សព្វផ្សាយពីគំរោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក៏ដូចជាគំរោងអភិវឌ្ឈន៍នានារបស់វិស័យឯកជន ប៉ុន្តែចំនួនអត្ថបទ និងវីដេអូដែលបានផលិតផ្សព្វផ្សាយនោះ នៅមិនទាន់មានលក្ខណៈស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងអាចយកជាមូលដ្ឋានគិតពិចារណានៅឡើយ។ ដោយមើលឃើញកង្វះខាត និងចន្លោះប្រហោងទាំងនេះ ទើបសហគ្រិនសារព័ត៌មានក្នុងស្រុកជាង ១០ ស្ថាប័នរួមគ្នាបង្កើតសហគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (Cambodia Economic Media Entrepreneur Association) ដោយផ្តោតលើព័ត៌មានសេដ្ឋកិច្ច ដើម្បីជម្រុញ និងបង្កើនការផ្សព្វផ្សាយគ្រប់ទិដ្ឋភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុ ការអភិវឌ្ឍន៍ អចលនទ្រព្យទៅកាន់មជ្ឈដ្ឋានជាតិ អន្តរជាតិឲ្យបានដឹងពីកាលានុវត្តន៍ភាពពិតនៅកម្ពុជា។«យើងចង់រួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីរុញច្រានប្រទេសនេះឲ្យឈានឆ្ពោះ ទៅកាន់ឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ខាងមុខ។ ការទទួលបានព័ត៌មាន “វិជ្ជមាន” វានឹងធ្វើឲ្យយើងគិតវិជ្ជមាន…

អបអរសាទរ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា

អបអរសាទរ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា ទទួលបានអាជ្ញាប័ណ្ណពីក្រសួងមហាផ្ទៃ តាមរយៈសេចក្តីប្រកាសលេខ ២០៥៣ ប្រ ក ចុះថ្ងៃទី១៣ មិនា ឆ្នាំ២០២៤។