ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំសិក្ខាសាលា ស្តីពី “ទិវាសន្សំអាស៊ាន” ក្រោមប្រធានបទ #សារៈសំខាន់នៃការសន្សំប្រាក់តាំងពីវ័យកុមារ”។
សិក្ខាសាលាកាលពីសប្តាហ៍មុននេះ មានការអញ្ជើញចូលរួមជាអធិបតី ដោយលោកបណ្ឌិត ឡាយ សុខហេង អគ្គនាយករងត្រួតពិនិត្យ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកកង វណ្ណារ៉ូ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមន្រ្តីពាក់ព័ន្ឋ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរ “ទិវាសន្សំអាស៊ាន” សម្រាប់ឆ្នាំ២០២៤ ដែលមានទិសដៅផ្សព្វផ្សាយជូនសាធារណជន អំពីសារៈសំខាន់នៃការសន្សំ វប្បធម៌នៃការសន្សំ ការប្រើប្រាស់សេវាសន្សំ នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ និងការជំរុញឱ្យមានទម្លាប់សន្សំតាំងពីវ័យកុមារ៕