មន្រ្តីជាន់ខ្ពស់ជួបពិភាក្សាការងារពាក់ព័ន្ឋការអភិវឌ្ឈរបៀងសេដ្ឋកិច្ចមេគង្គ-គង្គា និងឥណ្ឌា

        ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ លោកសុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារគម្រោង ក្រោមកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របៀងសេដ្ឋកិច្ចមេគង្គ-គង្គា-ឥណ្ឌា (Mekong India Economic Corridor Development) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជាថ្នាក់ដឹកនាំ  និងមន្ត្រីបច្ចេកទេសជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីផ្ដល់ជាធាតុចូល និងពិភា​ក្សា​​ពីការងារគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្នែករឹង និងផ្នែកទន់ ជាមួយប្រទេសឥណ្ឌា ដើម្បីជំរុញទំនាក់ទំនងអភិវឌ្ឍន៍របៀងសេដ្ឋកិច្ចកម្ពុជា រវាងឥណ្ឌា និងបណ្តាប្រទេសមហាអនុតំបន់មេគង្គ ក្នុងការពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ភាគខាងកើត ឆ្ពោះមកកាន់ ប្រទេសកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ។

កិច្ចសហប្រតិបត្តិការមេគង្គ -គង្គា -ឥណ្ឌា បានចូលរួមចំណែ​កយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ ទំនាក់ទំនងជិតស្និទ្ធ ការយោគយល់ និងការជឿទុកចិត្តគ្នា ព្រមទាំងបានលើកកម្ពស់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៅក្នុងអនុតំបន់មេគង្គឱ្យរឹតតែប្រសើរឡើងផងដែរ៕