ដោយៈ គង់ សូរិយា
ភ្នំពេញៈ គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ ៩៥% ដោយគ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខ។
គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៥% ដែលក្នុងនោះមាន ទី១. ស្តារស្ទឹងព្រែកត្នោតប្រវែង ២៦គីឡូម៉ែត្រ ទី២. ស្តារព្រែកហូរប្រវែង៣.៥គីឡូម៉ែត្រ ដោយរៀបថ្មនៅបាតប្រឡាយ និងជើងទេរជុំវិញប្រឡាយ ទី៣ ស្តារប្រឡាយព្រែកហូរប្រវែង៣.៧គីឡូម៉ែត្រ ដោយចាក់បេតុងបាត និងជើងទេរអមសងខាង។
ទី៤. រៀបចំស្តារនិងក្រាលថ្មភ្នំប្រឡាយ៩៦ ប្រវែង ៤.៥គីឡូម៉ែត្រ។
គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល គ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខ ដើម្បីត្រៀមលក្ខណៈសម្រាប់ខែវស្សា ដែលកំពុងចូលមកដល់៕