តើបណ្តាប្រទេសទាំង១០ណាខ្លះដែលជំពាក់បំណុលមូលនិធិ IMF ច្រើនជាងគេនៅលើពិភពលោក?

ដោយ: គង់ លាងហួរ
អន្តរជាតិ: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គឺជាស្ថាប័នអន្តរជាតិដ៏ធំមួយ ដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនានា ដោយផ្តល់ជំនួយហិរញ្ញវត្ថុ និងការណែនាំអំពីគោលនយោបាយដើម្បីបង្កើនស្ថិរភាព ផលិតភាព និងឱកាសការងារ។

ជាមួយគ្នានេះដែរ បណ្តាប្រទេសនានាជាច្រើននៅលើពិភពលោក បានស្វែងរកប្រាក់កម្ចីពីមូលនិធិ IMF ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច រក្សាស្ថិរភាពរូបិយប័ណ្ណក្នុងស្រុករបស់ពួកគេ និងអនុវត្តន៍កំណែទម្រង់រចនាសម្ព័ន្ធនៅក្នុងប្រទេសរៀងៗខ្លួន។

ខាងក្រោមនេះគឺជាបណ្តាប្រទេសចំនួន១០ ដែលជំពាក់បំំណុល IMF ច្រើនជាងគេបំផុត គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៤៖

ទី១: ប្រទេសអាហ្សង់ទីន ជំពាក់បំណុល IMF ចំនួន៣២ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងចំនួន៥,៣ភាគរយនៃផលទុនជាតិសរុប(GDP)នៅក្នុងប្រទេសរបស់ខ្លួន។

ទី២: ប្រទេសអេហ្សុីប ជំពាក់បំណុល IMF ចំនួន១១ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងចំនួន៣,១ភាគរយនៃផលទុនជាតិសរុប(GDP)នៅក្នុងប្រទេសរបស់ខ្លួន។

ទី៣: ប្រទេសអ៊ុយក្រែន ជំពាក់បំណុល IMF ចំនួន៩ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងចំនួន៤,៧ភាគរយនៃផលទុនជាតិសរុប(GDP)នៅក្នុងប្រទេសរបស់ខ្លួន។

ទី៤: ប្រទេសប៉ាគីស្ថាន ជំពាក់បំណុល IMF ចំនួន៧ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងចំនួន១,៨ភាគរយនៃផលទុនជាតិសរុប(GDP)នៅក្នុងប្រទេសរបស់ខ្លួន។

ទី៥: ប្រទេសអេក្វាឌ័រ ជំពាក់បំណុល IMF ចំនួន៦ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងចំនួន៤,៩ភាគរយនៃផលទុនជាតិសរុប(GDP)នៅក្នុងប្រទេសរបស់ខ្លួន។

ទី៦: ប្រទេសកូឡុំប៊ី ជំពាក់បំណុល IMF ចំនួន៣ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងចំនួន០,៨ភាគរយនៃផលទុនជាតិសរុប(GDP)នៅក្នុងប្រទេសរបស់ខ្លួន។

ទី៧: ប្រទេសអង់ហ្គោឡា ជំពាក់បំណុល IMF ចំនួន៣ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងចំនួន៣,២ភាគរយនៃផលទុនជាតិសរុប(GDP)នៅក្នុងប្រទេសរបស់ខ្លួន។

ទី៨: ប្រទេសកេនយ៉ា ជំពាក់បំណុល IMF ចំនួន៣ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងចំនួន២,៨ភាគរយនៃផលទុនជាតិសរុប(GDP)នៅក្នុងប្រទេសរបស់ខ្លួន។

ទី៩: ប្រទេសហ្គាណា ជំពាក់បំណុល IMF ចំនួន២ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងចំនួន២,៦ភាគរយនៃផលទុនជាតិសរុប(GDP)នៅក្នុងប្រទេសរបស់ខ្លួន។

និងទី១០: ប្រទេសកូតឌីវ័រ ជំពាក់បំណុល IMF ចំនួន២ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងចំនួន២,៣ភាគរយនៃផលទុនជាតិសរុប(GDP)នៅក្នុងប្រទេសរបស់ខ្លួន៕

ប្រភព: Visual Capitalist / ផ្ដល់សិទ្ធិដោយ៖ Property Area