ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ក្រុមហ៊ុន B.I.C Markets បានត្រៀមរៀបចំសិក្ខាសាលាស្ដីអំពី “ចំណេះដឹងហិរញ្ញវត្ថុ សម្រាប់សហគ្រិនក្នុងការវិនិយោគលើទីផ្សារឌីជីថល” ដោយសហការជាមួយនិយ័តករមូលបត្រកម្ពុជា និងបញ្ចាំ។
សិក្ខាសាលានេះ នឹងធ្វើឡើងនៅថ្ងៃទី២៩ មិថុនាខាងមុខនេះ ដែលមានគោលបំណង ដើម្បីអាចឱ្យលោក អ្នកទទួលបាននូវចំណេះដឹងវិនិយោគបែបទំនើប យុទ្ធសាស្ត្រដែលអ្នកមិនបានដឹងពីមុនមក និងការស្វែងយល់ពីឱកាស បង្កើតប្រាក់ចំណូលក្នុងយុគសម័យថ្មីមួយនេះ ជាមួយវាគ្មិនក្នុងស្រុកនឹងក្រៅស្រុក ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ BIC Markets បានឲ្យដឹងថាអត្ថប្រយោជន៍ដែលទទួលបាន ពីសិក្ខាសាលានេះរួមមាន ទី១
-ទទួលបាន វិញ្ញាបនបត្រចេញដោយនិយ័តករមូលបត្រកម្ពុជា ទី២ យល់ដឹងពីវិធានគតិយុត្ត ក្នុងការជួញដូរឧបករណ៍និស្សន្ទ ទី៣ ទទួលបានបទពិសោធន៍ពីវាគ្មិន ក្នុងស្រុកនឹងក្រៅស្រុក ទី៤ យល់ដឹងពីទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ទី៥ យល់ដឹងពីព័ត៌មានសេដ្ឋកិច្ចសកល។
ទី៦ការប្រើប្រាស់ Platform ដ៏ទំនើប តាមរយៈទូរស័ព្ទដៃ ទី៧ ឱកាសបង្កើតប្រាក់ចំណេញក្នុងរយៈពេលវែង ទី៨ ទទួលបានឱកាសឈ្នះ រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ និងទី៩ មានការផ្តល់ជូនអាហារសម្រន់និងភេសជ្ជៈ។
សិក្ខាសាលានេះ នឹងចាប់ផ្តើមពីម៉ោង៧:០០នាទីព្រឹក រហូតដល់ម៉ោង៥:០០ល្ងាច ដែលប្រារពពិធីនៅទីតាំង មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ចលើផ្លូវ OCIC ឬចុះឈ្មោះតាមរយៈលេខទូរស័ព្ទ: 023 966 669 / 081 899 555៕