​IMF រកឃើញថាផលទុនជាតិសរុបកម្ពុជាកើនឡើងជិត ៤២ពាន់លានដុល្លារបន្ទាប់ពីការគណនាឡើងវិញ

      ដោយៈ គង់ សូរិយា

      ភ្នំពេញៈ មូលនិធិរូបិយវត្ថុអន្តរជាតិ​ (​I​M​F​) ​បាន​បង្ហាញ​ពី​តួលេខ​ ​ផលទុនជាតិសរុបថ្មី(ផ​.​ស​.​ស)​របស់​កម្ពុជា​ ​ដោយ​យក​ឆ្នាំ​២​០​១​៤​ ​ជា​ឆ្នាំ​មូលដ្ឋាន​ សម្រាប់​ការ​គណនា​ជំនួស​ឆ្នាំ​២​០​០​០​ ​ដែល​បង្ហាញ​ពី​សេដ្ឋកិច្ច​ធំ​ជាង​ការ​គណនា​ ​ផ​.​ស​.​ស​ ​ពីមុន​៣​៥​ភាគរយ​។​

ក្រុមហ៊ុន​ ​Mekong​ ​Strategic​ ​Capital​ (​MS​C) ​បាន​ឱ្យ​ដឹង​នៅ​ក្នុង​កំណត់ចំណាំ​ស្តីពី ​ការ​សម្រេច​ចិត្ត​របស់​ ​I​M​F​ ​ដោយ​លើកឡើង​ថា​ ​ផ​.​ស​.​ស​ ​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​២​០​២​៣​ ​មាន​ចំនួន​​៤​១​,​៩​ ​ពាន់​លាន​ដុល្លារ​។​

យោង​តាម​តួលេខ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (​A​D​B) ​បាន​ឱ្យ​ដឹង​ថា​ ​ផ​.​ស​.​ស​ ​របស់កម្ពុជា ​សម្រាប់​ឆ្នាំ​២​០​២​៣​ ​មាន​ចំនួន​៣​១​,​៩​ ​ពាន់​លាន​ដុល្លារ​ ​ហើយ​ភាព​ខុសគ្នា​គឺជា​លទ្ធផល ​នៃ​ការកំណត់​មូលដ្ឋាន​ឡើងវិញ ​ដែល​បាន​ធ្វើឡើង​នៅ​ក្នុង​តួលេខ​ ​I​M​F​ ​។​

ទន្ទឹម​នឹង​នេះ​ ​I​M​F​ ​Outlook​ ​បាន​ព្យាករណ៍​ថា​ ​ផ​.​ស​.​ស​ ​ពិតប្រាកដ​របស់​កម្ពុជា​ នឹង​កើន​ឡើង​​៦​​ភាគរយ​ នៅ​ឆ្នាំនេះ​ ​និង​ ​៦​,​១​ ​ភាគរយ​ ​នៅ​ឆ្នាំ​២​០​២​៥​។​

យោង​តាម​ ​MS​C ​បាន​ឱ្យ​ដឹង​ថា​ ​ការកំណត់​មូលដ្ឋាន​ឡើងវិញ​នេះ​គឺជា​លទ្ធផល​ នៃ​ដំណើរការ​ហួស​កាល​កំណត់​ ​ប៉ុន្តែ​យ៉ាង​ម៉ត់ចត់​ដោយ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ ​ដើម្បី​ប៉ាន់ប្រមាណ​ទំហំ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​ត្រឹមត្រូវ​ ​ហើយ​ដំណើរការ​នេះ​ត្រូវ​បាន​ពិនិត្យ​ ​និង​ទទួលយក​ដោយ​ ​I​M​F​ ​។​

IMF​បាន​និយាយ​ថា​ គុណវិបត្តិ​ចម្បង​មួយ​នៃ​តួលេខ​ ​ផ​.​ស​.​ស​ ​ពីមុន​ គឺ​ការ​ប៉ាន់ស្មាន​លើស​នៃ​ការ​រួមចំណែក ​របស់​វិ​ស័​យ​កសិកម្ម​ដល់​សេដ្ឋកិច្ច​ (​ដែល​ជា​កំណើន​ទាប​បំផុត​) ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​។​ ​ពួកគេ​ក៏បាន​ប៉ាន់ស្មាន​ខុស​ ពី​កំណើន​ខ្ពស់​នៃ​វិ​ស័យ​ឧស្សា​ហកម្ម​ ​និង​សេវាកម្ម​ ​ដោយ​យក​ឆ្នាំ​២​០​០​០​ ​ជា​ឆ្នាំ​មូលដ្ឋាន​។​

​ការ​ប៉ាន់ប្រមាណ​ថ្មី​ទាំងនេះ ​ប្រើប្រាស់​ឆ្នាំ​២​០​១​៤​ ​ជា​ឆ្នាំ​មូលដ្ឋាន​ប៉ុណ្ណោះ​ ​ដែល​វា​នឹង​ហួសសម័យ​ក្នុង​ពេល​បច្ចុប្បន្ន​។​ ​

របាយការណ៍បានបញ្ជាក់ថា យើង​ជឿ​ថា​ការ​ប៉ាន់ប្រមាណ​ថ្មី​ចុងក្រោយ​ ​ដែល​ជា​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​ដែល​កំពុង​បន្ត​ ​អាច​មើលឃើញ​ថា​សេដ្ឋកិច្ច​មាន​ទំហំ​ធំ​ជាង​៤​៥​-​៥​០​ ​ភាគរយ​ ​ជាជាង​៣​៥​ភាគរយ​។​

ការ​គណនា​ ​ផ​.​ស​.​ស​ ​ត្រូវ​បាន​អនុវត្ត​ដោយ​ប្រើ​ឧបករណ៍​ស្ថិតិ​ជាច្រើន​។​

​រហូត​មកដល់ពេលនេះ​ N​I​S ​បាន​នឹង​កំពុង​ប្រើប្រាស់​ឆ្នាំ​២​០​០​០​ ​ជា​ឆ្នាំ​មូលដ្ឋាន ​សម្រាប់​ការ​ប៉ាន់ស្មាន​ទាំងនេះ​ ​ប៉ុន្តែ​សេដ្ឋកិច្ច​គឺ​ខុសគ្នា​ទាំងស្រុង​កាលពី​​២​៣​​ឆ្នាំមុន​។​

នៅ​ក្នុង​កំណត់ចំណាំ​បាន​ឱ្យ​ដឹង​ថា​ “​ពួកគេ​ (N​I​S) ​កំពុង​អនុវត្ត​ការ​ប៉ាន់ប្រមាណ​កំណើន​ភាគរយ​ ​ទៅជា​ការ​ប៉ាន់ប្រមាណ​កំណើន​ភាគរយ ​សម្រាប់​រយៈពេល​២​៣​ឆ្នាំ​។​ ​

ជា​លទ្ធផល​ ​ការ​ប៉ាន់ប្រមាណ​ ​ផ​.​ស​.​ស​ ​ពីមុន​មិនបាន​ឆ្លុះបញ្ចាំង​ឱ្យ​បាន​ត្រឹមត្រូវ​ ពី​ការផ្លាស់ប្តូរ​រចនា​ស​ម្ព័ន្ធ​នៅ​ក្នុង​សេដ្ឋកិច្ច​ ​ផល​ប៉ះពាល់​អតិផរណា​ ​និង​វឌ្ឍនភាព​បច្ចេកវិទ្យា​ ដែល​យើង​បានឃើញ​ចាប់តាំង​ពី​ពេល​នោះ​មក​”​។​

លោក​ ​Step​hen​ ​H​i​g​gin​s ​ដៃគូ​គ្រប់គ្រង​នៃ​ ​Mekong​ ​Strategic​ ​Capital​ ​បាន​បញ្ជាក់ឲ្យសារព័ត៌មានក្នុងស្រុកដឹងថា ​ឧ​ត្តម្មានុ​វត្ត​ន៍ ​ដែល​ត្រូវ​បាន​ណែនាំ​ ​គឺ​ត្រូវធ្វើ​មូលដ្ឋាន​ឡើងវិញ​យ៉ាងហោចណាស់​រៀងរាល់​ប្រាំ​ឆ្នាំ​ម្តង​។​

​លោក​បញ្ជាក់ថា “​រហូតដល់​ការ​ធ្វើ​មូលដ្ឋាន​ លើក​ចុងក្រោយ​នេះ​ ​កម្ពុជា​មិនបាន​ធ្វើ​តាំងពី​ឆ្នាំ​២​០​០​០​មក​ម្ល៉េះ​។ ​ដូច្នេះ​វា​ហួសសម័​យ​ហើយ​”។​

បណ្តា​ប្រទេស​នានា​កំពុង​ពិនិត្យ​ឡើងវិញ​ ​និង​កំណត់​ឡើងវិញ​នូវ​ការ​គណនា​ ​ផ​.​ស​.​ស​ ​របស់​ពួកគេ​គ្រប់ពេល​វេលា​។​ ​ជា​ធម្មតា​វា​មិន​ប៉ះពាល់​ ដល់​ការ​កែប្រែ​ធំ​ដូចនេះ​ទេ​ ​ទោះបីជា​ពេលខ្លះ​វា​ធំ​ជាង​ក៏ដោយ​។​

តិច​ជាង​​១​០​ ​ឆ្នាំមុន​មានការ​កែប្រែ​ធំ​ ​ៗ​ ​មួយ​ចំនួន​ក្នុងចំណោម​បណ្តា​ប្រទេស​អាហ្វ្រិក ​ដោយ​ប្រទេស​នី​ហ្សេ​រី​យ៉ា​កើន​ឡើង​​៨​៩​ ​ភាគរយ​ ហ្គា​ណា​កើន​ឡើង​៦​២​​ភាគរយ។​ ​តង់​ហ្សា​នី​កើន​ឡើង​ ​២​៥​ ​ភាគរយ​ ​និង​កេ​ន​យ៉ា​កើន​ឡើង​ ២​៤​ភាគរយ​។​ ​

កំណត់​សម្គាល់​បាន​បន្ត​ថា​ ​ដោយ​គិត​ពី​ឆ្នាំ​មូលដ្ឋាន​សម្រាប់​ប្រទេស​កម្ពុជា​ ​មាន​អាយុ​២​៣​​ឆ្នាំ​ ​ហើយ​វា​មិនគួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ​ដែល​យើង​ឃើញ​ការផ្លាស់ប្តូរ​ដ៏​ធំ​មួយ​នៅ​ទីនេះ​។​

ផល​ប៉ះពាល់​នឹង​មាន​ច្រើន​ ជុំវិញ​ការយល់​ឃើញ​ (​perception​) ​ប៉ុន្តែ​ការយល់​ឃើញ​ខ្លះ​ពិតជា​សំខាន់​។​ ​

ឧទាហរណ៍​ ​អនុ​បាត​បំណុល​ឯកជន​ខ្ពស់​របស់​កម្ពុជា​ទៅ​នឹង​ ​ផ​.​ស​.​ស​ ​នឹង​ធ្លាក់ចុះ​ពី​ប្រហែល​១​៨​០​ ​ភាគរយ​ ​ទៅ​១​៤​២​ ​ភាគរយ​ ​នៅ​ចុង​ឆ្នាំ​២​០​២​៣​ ​ជាមួយនឹង​ការ​គណនា​ថ្មី​។​ ​វាក៏នឹង​ធ្វើ​ឱ្យ​បំណុល​សាធារណៈ​ទាប​បំផុត​របស់​កម្ពុជា ​ធ្លាក់ចុះ​ដល់ក​ម្រិ​ត​ទាប​ជាង​នេះ​។​

យោង​តាម​កំណត់​សម្គាល់​របស់​ ​MS​C ​បាន​ឱ្យ​ដឹង​ថា​ ​ផ​.​ស​.​ស​ ​សម្រាប់​មនុស្សម្នាក់ ​ក៏​នឹង​កើន​ឡើង​ប្រហែល​៣​៥​ភាគរយ​ ​ដែល​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ ក្នុងរយៈពេល​ប្រាំ​ឆ្នាំ​ កាន់តែ​ខិត​ទៅ​ជិត​ការ​សម្រេច​បាន​នូវ​ឋានៈ​ជា​ប្រទេស ​ដែល​មាន​ចំណូល​មធ្យម​ក​ម្រិ​ត​ខ្ពស់​។​

លទ្ឋផល​នេះ ​នឹង​ជះ​ឥទ្ធិពល​ដល់​របៀប​ដែល​អ្នក​វិនិយោគ​ ​និង​អ្នក​ផ្សេងទៀត​យល់ឃើញ​ថា​ ​ប្រទេស​កម្ពុជា​ដែល​មាន​សេដ្ឋឋកិច្ច​ធំ​ជាង​នេះ​ ​ជាទូទៅ​មាន​ភាព​ទាក់ទាញ​ជាង​ក្នុង​ការ​វិនិយោគ​ ​ជាង​ទំហំ​សេដ្ឋកិច្ច​តូច​ជាង​នេះ​ ​ហើយ​អ្វីៗ​ផ្សេងទៀត​ទាំងអស់​មាន​ភាព​ស្មើគ្នា​។​

ប៉ុន្តែ​នេះ​ក៏​អាច​ប៉ះពាល់​ ដល់ក​ម្រិ​ត​ពន្ធដារ​របស់​កម្ពុជា​ផង​ដែរ​។​ ​អគ្គនាយកដ្ឋាន​ពន្ធដារ​ (​G​D​T​) ​ត្រូវ​បាន​កោតសរសើរ​ចំពោះ​ការ​បង្កើន​មូលដ្ឋាន​ពន្ធ​របស់​កម្ពុជា ​ជា​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​។​ ​ប៉ុន្តែ​ក​ម្រិ​ត​ពន្ធដារ​ក៏​អាច​បង្ហាញ​ថា​ តូច​ជាង​​៣​៥​​ភាគរយ​ដែល​អាច​ផ្តល់​មូលដ្ឋាន ​សម្រាប់​ការ​យកពន្ធ​បន្ថែម​ទៀត​៕

ផ្ដល់សិទ្ធិដោយ៖ Property Area