ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ការិយាល័យឥណទានកម្ពុជា (CBC) បានបង្ហាញថា ប្រជាជនកម្ពុជា ដែលកំពុងធ្វើអាជីវកម្មខ្នាតតូច កំពុងបន្តស្វែងរកតម្រូវការទុនបង្វិល(working capital)នេះបើយោងតាមទិន្នន័យ។
ចំនួននេះមានអត្រាខ្ពស់ រហូតដល់៥៤ភាគរយ នៃកម្ចីចំនួន១,៨៩លានកម្ចី គឺសម្រាប់ទុនបង្វីល នេះបើយោងតាមរបាយការណ៍ត្រីមាសទី១ នៃសន្ទស្សន៍ឥណទានអាជីវកម្មខ្នាតតូច ចេញដោយការិយាល័យឥណទានកម្ពុជា (CBC) ។
បន្ទាប់មក៣២ភាគរយនៃប្រាក់កម្ចី ត្រូវបានប្រើប្រាស់សម្រាប់គោលបំណងកសិកម្ម និងប្រហែល៦ភាគរយ សម្រាប់ការផ្តល់ហិរញ្ញប្បទានទ្រព្យសកម្ម ពោលគឺនៅពេលដែលកសិករ ចង់ទិញឧបករណ៍ថ្មីដូចជា ត្រាក់ទ័រឬម៉ាស៊ីនបូមទឹកសម្រាប់កសិដ្ឋានរបស់ពួកគេ។
ដោយឡែក១ ភាគរយនៃប្រាក់កម្ចី ត្រូវបានផ្តល់សម្រាប់ការសាងសង់ និង៧ភាគរយទៀតសម្រាប់គោលបំណងផ្សេងៗ។
តម្រូវការសម្រាប់ប្រាក់កម្ចីថ្មី នៅតែមានសន្ទុះទាប។ ជាមួយនឹងការធ្លាក់ចុះ១,៥៥ភាគរយ នៅក្នុងគណនីប្រាក់កម្ចី នៅត្រីមាសធៀបនឹងត្រីមាសនេះ បើយោងតាមទិន្នន័យជាមួយCBC ។
មានប្រាក់កម្ចីតិចជាង១,១៣ភាគរយ ត្រូវបានផ្តល់សម្រាប់តម្រូវការទុនបង្វិល និង២,៦២ភាគរយ តិចជាងសម្រាប់វិស័យកសិ កម្ម។ ការផ្តល់ហិរញ្ញប្បទានទ្រព្យសកម្ម បានឃើញប្រាក់កម្ចីតិចជាង ៣,៥៤ភាគរយ ដែលបានចេញនៅក្នុងត្រីមាសទី១ ខណៈដែលវិស័យសាងសង់បានធ្លាក់ចុះ៥,៧៣ ភាគរយ។
នេះក៏មានតម្រូវការទាបជាងបន្តិច សម្រាប់កម្ចីទុនបង្វិល កសិ កម្ម ហិរញ្ញប្បទានទ្រព្យសកម្ម និងសំណង់ត្រូវបានគេមើលឃើញនៅទូទាំងតំបន់ឆ្នេរ និងទន្លេសាប។
បើនិយាយពីសមតុល្យប្រាក់កម្ចី ឬប្រាក់កម្ចីដែលកំពុងដំណើរការ នោះចំណែកនៃកម្ចីទុនបង្វិល គឺខ្ពស់បំផុតដែលមានចំនួនរហូតដល់៦៨ភាគរយ។ បន្ទាប់មកកម្ចីកសិកម្ម១១ភាគរយ ហិរញ្ញវត្ថុទ្រព្យសកម្ម៧ភាគរយ សំណង់២ភាគរយ និងផ្សេងទៀត១២ភាគរយ។
សម្រាប់៦២ភាគរយនៃពាក្យ ស្នើសុំប្រាក់កម្ចីគឺសម្រាប់ទុនបង្វិលចំនួន៥៩០.០០០ពាក្យ បន្ទាប់មកកម្ចី២៤,២ ភាគរយសម្រាប់វិស័យកសិកម្ម៥,៥ភាគរយ សម្រាប់ហិរញ្ញវត្ថុទ្រព្យសកម្ម និង៧,៩ ភាគរយសម្រាប់គោលបំណងផ្សេងទៀត។
យោងតាមរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួន CBC បានរាយការណ៍ថា មានការកើនឡើងជិត៤ភាគរយ នៅក្នុងការសាកសួរពីប្រាក់កម្ចី។ ប្រជាជនកម្ពុជា ហាក់ដូចជាចាប់អារម្មណ៍ខ្លាំងលើវិស័យកសិកម្ម និងកម្ចីទុនបង្វិល បើធៀបទៅនឹងតម្រូវការផ្សេងទៀត ដូចជាការទិញទ្រព្យសម្បត្តិ ឧបករណ៍កសិកម្ម ឬសំណង់ជាដើម៕
ផ្ដល់សិទ្ធីដោយ៖ Property Area