លោកឌិន សុមេធារិទ្ធ ត្រូវបានតែងតាំងជាសមាជិកក្រុមការងាររៀបចំប្លង់គោលប្រើប្រាស់ដីធ្លីរបស់រដ្ឋាភិបាល

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ សិក្សាលើជំនាញស្ថាបត្តកម្ម នគរូបនីយកម្ម រៀបចំទីក្រុង លោកឌិន សុមេធារិទ្ឋត្រូវបានតែងតាំង ជាក្រុមការងាររៀបចំប្លង់គោលប្រើប្រាស់ដីធ្លី និងផែនការប្រើប្រាស់ដីធ្លី នៅក្រុងតាខ្មៅ និងស្រុកស្អាង ខេត្តកណ្តាល។

       លោកបានសរសរលើបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី២ ឧសភាថា ខ្ញុំបាទត្រូវបានចាត់ជាសមាជិក ក្រុមការងាររៀបចំប្លង់គោលប្រើប្រាស់ដីធ្លី និងផែនការប្រើប្រាស់ដីធ្លី នៅក្រុងតាខ្មៅ និងស្រុកស្អាង នៅក្នុងសេចក្តីសម្រេចលេខ០៣៨ របស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខា ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោកបន្តថា “ខ្ញុំបាទសង្ឃឹមថា នឹងអាចយកចំណេះដឹងបន្តិចបន្តួច លើជំនាញស្ថាបត្យកម្ម និងនគររូបនីយកម្ម ដើម្បីជួយសម្រេចគោលដៅដ៏ធំធេងនេះ”។

លោកឌិត សុធារិទ្ឋធ្លាប់បានសិក្សាលើជំនាញទាំងនេះ នៅវិទ្យាស្ថាន AIT ដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ ដែលនៅទីនោះលោកបានជួប និងបានរៀបការជាមួយភរិយារបស់លោក ដែលជាជនជាតិថៃរហូតមកទល់សព្វថ្ងៃនេះ។

លោកឌិន សុធារិទ្ឋ បច្ចុប្បន្នក៏មានតួនាទីជាប្រធានសហព័ន្ឋទេសចរណ៍កម្ពុជាផងដែរ៕