ដោយៈ និស្ស័យ
ភ្នំពេញៈ លោកពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត Beh Swan Gin លេខាធិការអចិន្ត្រៃយ៍ នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ប្រទេសសិង្ហបុរី។
នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងនូវការអបអរសាទរ ចំពោះការចូលកាន់តំណែងថ្មីរបស់ លោកបណ្ឌិត Beh Swan Gin ដែលត្រូវបានតែងតាំងជាលេខាធិការអចិន្ត្រៃយ៍ នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ប្រទេសសិង្ហបុរី និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី។
ក្នុងឱកាសនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់ លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីជំរុញបន្ថែមទៀតនូវវឌ្ឍនភាព នៃការចរចាកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីផល និងជាពិសេសអំណោយផល នៃបរិយាកាសពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ សំដៅជំរុញពាណិជ្ជកម្មទ្វេរភាគីឱ្យកាន់តែប្រសើរឡើង៕