សកម្មភាពរបស់ថ្នាក់ដឹកនាំ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) ជួបប្រជុំគ្នារៀបចំផែនការយុទ្ធសាស្ត្រ

សកម្មភាពរបស់ថ្នាក់ដឹកនាំ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) បានជួបប្រជុំគ្នាជាច្រើនលើក ដើម្បីរៀបចំផែនការយុទ្ឋសាស្រ្ត ផែនការអាជីវកម្មរបស់សមាគមនាពេលកន្លងមក ដើម្បីរៀបចំស្ថាប័ននេះ ក្លាយជាវេទិកាមួយ ដែលអាចរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ជាមួយសហគមន៍អ្នកធុរកិច្ច សហគ្រិននានា ក្នុងការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច ដែលមានលក្ខណៈស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងប្រកបដោយមូលដ្ឋានវិជ្ជាជីវៈដល់សារធារណៈជនជាតិ និងអន្តរជាតិ៕