កម្ពុជាបើកដំណើរការគំរោង EU-CAPSAFEជាមួយសហគមន៍អឺរ៉ុប

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  លោកតូច ប៊ុនហួរ អញ្ជើញចូលរួមកម្មវិធីបិទក្នុងពិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE។

កម្មវិធីនេះបានប្រារពធ្វើនៅព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។

លោក​រដ្ឋលេខាធិការ សម្តែងនូវក្តីសោមនស្សរីករាយដែ​លបានអញ្ជើញ ចូលរួមកម្មវិធីបិទក្នុងពិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE ហើយលោកបានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលអនុវត្តគម្រោង CRAS ដែលបានជួយចែករំលែកចំណេះដឹង និងបច្ចេកទេសដល់កសិករ ពង្រឹងសមត្ថភាពរបស់សហគ្រាសតូច-មធ្យម និងការចាប់យកឱកាសទីផ្សារក្នុងវិស័យកសិកម្ម។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថាការបង្កើតគម្រោង CAPSAFE មានគោលបំណងបង្កើននិរន្តរភាព ភាពប្រកួតប្រជែង និងបរិយាប័ន្នរបស់ខ្សែច្រវាក់តម្លៃកសិផលម្រេច និងស្វាយចន្ទី ដែលមានតម្លៃខ្ពស់ សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

នៅចំពោះមុខអង្គពិធី លោកតូច ប៊ុនហូរបានផ្តល់នូវអនុសាសន៍ណែនាំ ដល់បណ្តាដៃគូពាក់ព័ន្ធ ត្រូវគាំទ្រលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាស្ថេរភាពថ្លៃ ព្រមទាំងចូលរួមសហការជំរុញ ការបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីដោះស្រាយបញ្ហា ប្រឈមនានារបស់ប្រជាកសិករ និងបន្តសហការចែករំលែកព័ត៏មាន ឱ្យបានគ្រប់ជ្រុងជ្រោយ ជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទី និងម្រេចនៅកម្ពុជា៕