ដោយៈ និស្ស័យ
ភ្នំពេញៈ រដ្ឋាភិបាលអង់គ្លេស ដើម្បីជួយដល់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងការរៀបចំផែនការពង្រឹងសមត្ថភាពមន្រ្តីរាជការ ក្នុងការអនុវត្ត និងការត្រួតពិនិត្យនិងវាយតម្លៃ M&E (Monitoring & Evaluation) ផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម២០២៣-២០៣៣ និងការរៀបចំក្រុមការងារដើម្បីពិនិត្យ ទៅលើប្រព័ន្ធសមាហរណកម្ម ដឹកជញ្ជូន (Integrated Transport System)
លើសពីនេះ ឯកសារទស្សនទាន នៃគម្រោងជំនួយបច្ចេកទេស ដែលស្ថិតនៅក្រោមក្របខណ្ឌ UK-Cambodia Green Strategic Infrastructure Partnership នឹងត្រូវបានកែសម្រួលឡើងវិញ ដើម្បីសំយោគបញ្ចូលនូវចំណុច ដែលជាតម្រូវការចាំបាច់ របស់ក្រសួងសាធារណការ និងដឹកជញ្ចូន ក្នុងការអភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា។
ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំតាមប្រព័ន្ឋវីដេអូពីចម្ងាយរវាងរវាងលោកហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយគណៈប្រតិភូ UK Regional Infrastructure and Urban Advisor ស្តីអំពី UK-Cambodian Green Strategic Infrastructure Partnership៕