ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងឱកាសដែលទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ជាទេសាភិបាលមួយ ដែលដឹកនាំធនាគារកណ្តាល មានប្រសិទ្ធភាពប្រចាំឆ្នាំ២០២៤ នៅលើពិភពលោក។
ចំណាត់ថ្នាក់នេះ ក៏ត្រូវបានប្រគល់ជូនឥស្សរជនល្បីៗក្នុងវិស័យហិរញ្ញវត្ថុលើពិភពលោក ដូចជា លោកជំទាវ Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប លោកJerome H. Powell ប្រធានធនាគារកណ្តាលអាមេរិក និងលោក Eli Remolona ទេសាភិបាលធនាគារកណ្តាលហ្វីលីពីន ជាដើម។
ទស្សនាវដ្តី Global Finance បានដាក់ចំណាត់ថ្នាក់នេះ ដោយជ្រើសចេញពី ក្នុងចំណោមថ្នាក់ដឹកនាំធនាគារ កណ្តាលប្រមាណ១០០ប្រទេស តាមរយៈការពិនិត្យ លើប្រសិទ្ធភាពនៃការអនុវត្តនយោបាយរូបិយវត្ថុ ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច រក្សាស្ថិរភាពរូបិយវត្ថុ គ្រប់គ្រងអតិផរណា និងអត្រាការប្រាក់៕