ដោយៈ ម៉ាលីនណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោកវ៉ា រុតសាន បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ក្រសួង ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងទី១ នៃឯកសារយុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារអង្ករកម្ពុជា ២០២៥-២០៣០ ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីគោលដៅមួយចំនួនដូចជា ទី១.) បង្ហាញពីវឌ្ឍនភាពពីការកែលម្អរលើសេចក្តីព្រាងលើកទី១ នៃយុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារអង្ករកម្ពុជា២០២៥-២០៣០ ទី២.) ពិនិត្យ ពិភាក្សា និងផ្តល់យោបល់បន្ថែម លើសេចក្តីព្រាងយុទ្ធសាស្រ្តនេះ ក៏ដូចជាពង្រាងផែនទីបង្ហាញផ្លូវស្តីពី ខ្សែរច្រវាក់ផលិតកម្មស្រូវ-អង្ករនៅកម្ពុជា ២០២៥-២០៣០ ។
ទី៣ កំណត់ទិសដៅ និងកិច្ចការងារបន្ត ដើម្បីបញ្ចប់ការរៀបចំឯកសារយុទ្ធសាស្រ្ត និងឯកសារផែនទីបង្ហាញផ្លូវ៕