ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងរដ្ឋបាលរាជធានីភ្នំពេញបានបើកសិក្ខាសាលាផ្សព្វផ្សាយ លទ្ធផលវាយតម្លៃការអនុវត្តគម្រោងសាកល្បង នៃគម្រោងអភិវឌ្ឍន៍សមត្ថភាព លើផែនការគ្រប់ជ្រុងជ្រោយ និងមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញ។
សិក្ខាសាលានេះ បានប្រារពធ្វើកាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។
លោកនឹម សុធា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយ នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន និងសហការី ព្រមទាំងនិស្សិតវិទ្យាស្ថានចំនួន៩រូប ឯកទេសសេដ្ឋកិច្ចដឹកជញ្ជូន និងឯកទេសសំណង់សាធារណការ បានចូលរួម សិក្ខាសាលាផ្សព្វផ្សាយ លទ្ធផលវាយតម្លៃ ការអនុវត្តគម្រោងសាកល្បង នៃគម្រោងអភិវឌ្ឍន៍សមត្ថភាព លើផែនការគ្រប់ជ្រុងជ្រោយ និងមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញ (Seminar on Disseminating the Evaluation Results on the Pilot Project on “ the project of Capacity Development on Comprehensive Traffic Management Planning and Traffic Control Centre Operation and Maintenance in Phnom Penh Capital City) សហការរៀបចំដោយ JICA និងសាលារាជធានីភ្នំពេញ។
សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយលទ្ធផល នៃការអនុវត្តគម្រោងសាកល្បងនេះ ឲ្យបានទូលំទំលាយ និងដើម្បីមានការចូលរួមមតិយោបល់ ពីគ្រប់ភាគីពាក់ព័ន្ធផងដែរ៕