ដោយៈ ច្រាយ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តីបានដឹកនៃកិច្ចប្រជុំ ពិនិត្យពិភាក្សាអំពីការកែសម្រួលកិច្ចសន្យា នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្នុងខេត្តសៀមរាប។
កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយលោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការ (PRC) កម្រិតខ្ពស់ ជាមួយតំណាងក្រុមហ៊ុនសាងសង់ Vietnam Water and Environment Investment Corporation-JSC នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ និងជាប្រធានគណ:កម្មការវិវេចនាលទ្ធកម្មកម្រិតខ្ពស់ សមាជិក(PRC) និងមន្ត្រីជំនាញបច្ចេកទេសជាសមាជិកគម្រោងផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សា អំពីការកែសម្រួលកិច្ចសន្យា MPWT-CS-1A នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (Water Supply and Sanitation Improvement Project, IDA Credit No.6386-KH ដែលគម្រោងនេះ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប៕