ក្រសួងពាណិជ្ជកម្មបញ្រ្ជាបការយល់ដឹងពីវិស័យនេះក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ លោកតាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដា​លស្ដីពី “ការបញ្រ្ជាបការយល់ដឹង ពីវិស័យពាណិជ្ជកម្មទៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១”។

វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI) សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ និងមានការចូលរួមពីមន្រ្តីរាជការមន្ទីរពាណិជ្ជកម្ម ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ស្វាយរៀង និងព្រៃវែងជាច្រើនរូប។

វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណង (១)-កំណត់គម្លាត រវាងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងអនុក្រឹត្យលេខ៣៨អនក្រ.បកស្តីពី ការរៀបចំនិងការប្រ​ព្រឹ​ត្តទៅ របស់ក្រសួងពាណិជ្ជកម្ម និងប្រកាសលេខ ០២៣៩ ព.ណ.បល.ប្រកស្តីពី ការកែសម្រួលការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត(២)-ស្វែងយល់ពីភាពស៊ីសង្វាក់គ្នា នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាមួយនឹងគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀតរបស់ក្រសួងពាណិជ្ជកម្ម។

(៣)-កំណត់មូលដ្ឋានណែនាំ សម្រាប់តាមដានការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១(៤)-កំណត់សូចនាករសំខាន់ៗ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ទាក់​ទងនឹងការអភិវឌ្ឍពាណិជ្ជកម្ម(៥)-កសាងសមត្ថភាព និងលើកកម្ពស់ការយល់ដឹង ពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១៕