សារគាំទ្រព្រែកជីកហ្វូណនតេជោ

សូមគោរព ជម្រាបសួរ សម្តេច ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់។ ខ្ញុំបាទឈ្មោះ អ៊ុំ សារ៉ាវុធ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា ខ្ញុំមានមោទនភាពនិងមានក្តីសោមនស្ស រីករាយយ៉ាងខ្លាំងដែលបានឃើញគម្រោងព្រែកជីកហ្វូណនតេជោដ៏អស្ចារ្យមួយនេះចាប់បដិសន្ធិឡើង ។
គំរោងដ៏ធំនេះ គឺជាស្នាដៃ១ក្នុងចំណោមស្នាដៃជាច្រើនដែលបានបង្កើតឡើងដោយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយគឺជាការលើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងបរិស្ថានជូនប្រជាពលរដ្ឋខ្មែរ។
ខ្ញុំសូមគាំទ្រដោយពេញទំហឹងចំពោះការងារកែលម្អបរិស្ថាន និងសំណង់នានាដ៏ធំដែលធ្វើឡើងក្នុងគម្រោងនេះ។
ខ្ញុំជឿជាក់ថាយើងទាំងអស់គ្នាបានឃើញភាពអភិវឌ្ឍន៍ និងការផ្លាស់ប្តូរផ្សេងៗទាំងអស់ដែលបាននាំមកដោយគម្រោងនេះ។ វាពិតជាជំរុញអោយយើងមានមនោគមន៍ស្វែងរកនិងរួមចំណែកក្នុងការធ្វើឲ្យកម្ពុជា កាន់តែរីកចម្រើនល្អបន្ថែមទៀត។
ចុងក្រោយនេះ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដ៏អស្ចារ្យ និង ដោយមានការផ្តួចផ្តើមគំនិតចង្អុលបង្ហាញពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលតែងតែគិតគូពីប្រយោជន៍ជាតិនិងប្រជាជនជាធំ ហើយបង្កើតបាននូវស្នាដៃជាប្រវត្តិសាស្ត្រមួយនេះបានសម្រេច។
ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រៈរតនត្រ័យ កែវទាំងបី វត្ថុស័ក្កិសិទ្ធក្នុងលោក និងទេវតាឆ្នាំរោង សូមជួយប្រោះព្រំសព្ធសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បរមថ្លៃថ្លាមហាប្រសើរជូនចំពោះ សម្តេចទាំងទ្វេ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាល និងប្រជានុរាស្ត្រទាំងអស់ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លៀតឡើយ។