ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងអ្នកធុរកិច្ចហុងកុង និងស្ថាប័នពាក់ព័ន្ឋបានជូបគ្នា ដើម្បីពិភាក្សាពីការផ្លាស់ប្តូរយោបល់ “ការតភ្ជាប់ដ៏អស្ចារ្យតាមមាគ៌ាថ្មី ឆ្ពោះទៅភាពជោគជ័យ៖ ភាពជាដៃគូរវាងហុងកុង-កម្ពុជា ក្នុងការជំរុញវិបុលភាព និងការអភវិឌ្ឍន៍សេដ្ឋកិច្ចរួមគ្នា”។
ពិធីនេះមានការអញ្ជើញ ចូលរួមជាអធតបីពីលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកលីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាមួយ ឯកឧត្តម ចន លី (John LEE) ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេស ហុងកុង (HKSAR) ប្រទេសចិន និងមន្រ្តីពាក់ព័ន្ឋ។
កម្មវិធីនេះ ត្រូវបានសហការរៀបចំដោយ ការិយាល័យសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ហុងកុង ប្រចាំទីក្រុងបាងកក (HKETO) និងក្រុមប្រឹក្សាអភិវឌ្ឍន៍ ហុងកុង (HKTDC) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ និងវិស័យឯកជនប្រមាណ២០០នាក់ ក្នុងគោលបំណងចែករំលែក កាលានុវត្តភាព ផ្សារភ្ជាប់ទំនាក់ទំនង ផ្លាស់ប្តូរទស្សនៈលើវិស័យសេដ្ឋកិច្ច វិនិយោគ និងការពង្រឹងទំនាក់ទំនង ដៃគូពាណិជ្ជកម្មទ្វេរភាគីរវាងធុរជនកម្ពុជា-ហុងកុង៕