ធនាគារ AIIB គ្រោងបង្កើនទុនវិនិយោគនៅតំបន់អាស៊ាន ដើម្បីជំរុញសមារណកម្មសេដ្ឋកិច្ច

ដោយ: គង់ លាងហួរ
អន្តរជាតិ: ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលគាំទ្រដោយរដ្ឋាភិបាលចិន (AIIB) សម្រេចបានគោលដៅនៃកា រផ្តល់ហិរញ្ញប្បទានដល់គម្រោង ដែលពាក់ព័ន្ធនឹងការកាត់បន្ថ យការប្រែប្រួលអាកាសធាតុ លឿនជាងកាលកំណត់ចំនួន២ឆ្នាំ។

បន្ថែមពីលើនោះ ធនាគារ AIIB ប្តេជ្ញាថានឹងបន្តបង្កើនការផ្តល់ប្រាក់កម្ចី ដោយផ្តោតលើគម្រោង ដែលមានការចូលរួមពីវិស័យឯកជន និងគម្រោងក្នុងសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា(អាស៊ាន)។

យោងតាមលោក Jin Liqun ប្រធានធនាគារ AIIB បានឱ្យដឹងថា “គិតមកទល់ពេលបច្ចុប្បន្ន AIIB បានអនុម័តទំហំហិរញ្ញប្បទានសរុបជាង៥០ពាន់លានដុល្លារ ដោយក្នុងនោះចំណែក២០% បានហូរចូលទៅកាន់តំបន់អាស៊ាន ដែលមានប្រជាជនជាង៦០០លាននាក់”។
ទោះជាយ៉ាងណាក្តី លោកបានគូសបញ្ជាក់បន្ថែមថា “ចំនួ នទឹកប្រាក់ប៉ុណ្ណឹង មិនគ្រប់គ្រាន់នៅឡើយទេ សម្រាប់តំបន់អាស៊ាន ដែលមានប្រទេសសមាជិកចំនួន១០”។ នេះបើយោងតាមសារពត៌មាន South China Morning Post។

លោកបានអះអាង បន្ទាប់ពីថ្លែងសុន្ទរកថា គន្លឹះទៅកាន់វេទិកាអាស៊ាន និងអាស៊ីលើកទី១៦ នៅប្រទេសសិង្ហបុរីថា បណ្តាប្រទេសអាស៊ាន ត្រូវឈានជើងមួយជំហានបន្ថែមទៀតដើម្បីពង្រឹងការតភ្ជាប់ និងបង្កើនកិច្ចខិតខំប្រឹងប្រែងផ្តល់ហិរញ្ញប្បទានដល់គម្រោង កាត់បន្ថយការប្រែប្រួលអាកាសធាតុ។

លោកបានបន្ថែមថា “យើងពិតជាគាំទ្របណ្តាប្រទេសអាស៊ាន ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ពួកគេ ដើម្បីខិតខំជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ”។

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី Asian Infrastructure Investment Bank (AIIB) គឺជា ធនាគារអភិវឌ្ឍន៍ពហុភាគី និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង ជួយចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវលទ្ធផលសេដ្ឋកិច្ច និងសង្គមរួមគ្នានៅក្នុងតំបន់អាស៊ី៕ប្រភព: SCMP៕