ដោយៈ ច្រាយ ចំណាន
ភ្នំពេញៈ សហព័ន្ឋដំឡូងមីកម្ពុជា បានបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាលសមាគមនេះ ដោយលោកឧកញ៉ាច្រាយ ស៊ុនបានជាប់ឆ្នោតជាប្រធានសហព័ន្ឋនេះ។
ការបោះឆ្នោតនេះបានធ្វើឡើងកាលពីចុងសប្តាហ៍មុន ដោយមានការចូលរួមជាអធិបតី ពីលោកវ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួម ពីមន្រ្តីពាក់ព័ន្ឋជាច្រើនទៀត។
ជាមួយគ្នានេះ តំណាងអង្គការក្រៅរដ្ឋាភិបាល/ដៃគូអភិវឌ្ឍន៍ចំនួន៧ រួមមានអង្គការ CIRD, HEKS/EPER, GIZ, FAO, CAPRED, IFAD, UNDP ក្រុមការងារ Task Force ព្រមទាំងតួអង្គខ្សែច្រវាក់តម្លៃដំឡូងមីសរុបចំនួន១៧៦រូប។
ជាលទ្ធផលបានបោះឆ្នោតជ្រើសរើស សមាសភាពក្រុមប្រឹក្សាភិបាលចំនួន១៥រូប ក្នុងនោះឧកញ៉ា ច្រាយ សុន បានជាប់ឆ្នោតជាប្រធានសហព័ន្ធដំឡូងមីកម្ពុជា សម្រាប់អាណត្តិទី១ ដែលមានអ្នកចូលរួមបោះឆ្នោតសរុបចំនួន៧៩រូប ក្នុងចំណោមបញ្ជីអ្នកចុះឈ្មោះ បោះឆ្នោតសរុបចំនួន១០២រូប គិតជាភាគរយស្មើនឹង ៧៧,៤៥៕