ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែ របស់ក្រសួងពាណិជ្ជកម្ម។
កិច្ចប្រជុំកាលពីថ្ងៃទី២៥ កក្កដា បានបន្តពិភាក្សាលើកិច្ចប្រជុំបូកសរុបការងារពាណិជ្ជកម្ម ឆមាសទី១ និងទិសដៅយុទ្ធសាស្រ្តការងារពាណិជ្ជកម្ម សម្រាប់ឆមាសទី២ ឆ្នាំ២០២៤ ដែលជាការផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្ម បន្តចូលរួមមតិយោបល់ និងពិភាក្សា វាយតម្លៃ លើលទ្ធផលការងារ បញ្ហាប្រឈម និងសំណូមពរបច្ចេកទេសផ្សេងៗ ព្រមទាំងការរៀបចំយុទ្ធសាស្រ្តគន្លឹះសម្រាប់អនុវត្តន៍បន្តក្នុងឆមាសទី២ ឆ្នាំ២០២៤ ផងដែរ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញឡាញ ដោយមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឯកឧត្តមអគ្គនាយក លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង និងមន្រ្តីពាក់ព័ន្ឋជាច្រើនទៀត៕