ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន នៅតាមបណ្តាខេត្តចំនួន២០ បានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ នៅតាមបណ្ដាខេត្ត។
សកម្មភាពនេះបានចាប់ផ្តើម នៅចន្លោះថ្ងៃទី១២ – ១៤ កក្កដា ២០២៤ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគីរី ក្រចេះ កំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង កំពង់ធំ កំពង់ចាម កំពត កែប ព្រៃវែង តាកែវ ត្បូងឃ្មុំ កណ្តាល សៀមរាប ឧត្តរមានជ័យ រតនគិរី បាត់ដំបង ស្វាយរៀង និងខេត្តព្រះសីហនុ បានចុះជួសជុលថែទាំលើផ្លូវជាតិ សំខាន់ៗ នៅតាមបណ្ដាខេត្តរបស់ខ្លួន។
សកម្មភាពជួសជុលថែទាំជាប្រចាំនេះ ធ្វើនៅលើកំណាត់ផ្លូវទាំងឡាយណា ដែលបានខូចខាត និងមានជង្ហុកសំបុកមាន់ ដើម្បីសម្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងការដឹកជញ្ជូនទំនិញឆ្លងកាត់ បានចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបង្កើននូវសោភ័ណភាពតាមដងផ្លូវផងដែរ៕