ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកឡុង កែមវិចិត្រ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានជាមួយប្រទេសដៃគូសន្ទនាអាស៊ាន នៅរដ្ឋធានីវៀងច័ន្ទន៍ ប្រទេសឡាវ។
ប្រជុំពិគ្រោះយោបល់ ឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានជាមួយប្រទេសដៃគូសន្ទនាអាស៊ាន រួមមាន ទី១. កិច្ចប្រជុំពិគ្រោះយោបល់ឧត្តម មន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចិនលើកទី៤៦ ទី២ កិច្ចប្រជុំពិគ្រោះយោបល់ ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ជប៉ុន លើកទី២/២៩ ទី៣ កិច្ចប្រជុំពិគ្រោះយោបល់ ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉ លើកទី៤០។
ទី៤. កិច្ចប្រជុំពិគ្រោះយោបល់ ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-សហភាពអឺរ៉ុប លើកទី៣២។ ទី៥. កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន -កាណាដាលើកទី២០ ទី៦ កិច្ចប្រជុំពិគ្រោះយោបល់ ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន- អង់គ្លេស លើកទី៥ ទី៧. កិច្ចប្រជុំពិគ្រោះយោបល់ ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ លើកទី៤៣។
ទី៨. កិច្ចប្រជុំពិគ្រោះយោបល់ ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ឥណ្ឌា លើកទី៣៩ ទី៩. កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-រុស្ស៊ី លើកទី១៦ ទី១០ កិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបី លើកទី៤១ ទី១១. កិច្ចប្រជុំពិគ្រោះយោបល់ ឧត្តមមន្ត្រីសេដ្ឋកិច្ចនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៣។
កិច្ចប្រជុំពិគ្រោះយោបល់ខាងលើនេះ ត្រូវបានរៀបចំឡើង ក្រោមភាពជាប្រធានអាស៊ាន របស់ប្រទេសឡាវឆ្នាំ២០២៤ ក្នុងគោលបំណងពិនិត្យតាមដានវឌ្ឍនភាពការងារ ក៏ដូចជាពិភាក្សា និងផ្តល់អនុសាសន៍ណែនាំ លើរបៀបវារៈសំខាន់ៗនៃសមាហរណកម្មសេដ្ឋកិច្ច អាស៊ានជាមួយប្រទេសដៃគូសន្ទនាអាស៊ាន រួមមាន៖ វឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វឌ្ឍនភាពនៃការចរចាបង្កើត ក៏ដូចជាចរចាដំឡើង កម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វឌ្ឍនភាពនៃការអនុវត្តសកម្មភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការរៀបចំរបាយការណ៍វឌ្ឍនភាព ឯកសារសមិទ្ធិផលសេដ្ឋកិច្ច និងឯកសារពាក់ព័ន្ធផ្សេងៗ ជូនកិច្ចប្រជុំពិគ្រោះយោបល់ ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយប្រទេសដៃគូសន្ទនាអាស៊ានទាំងអស់ខាងលើ ដែលគ្រោងនឹងធ្វើឡើង នៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ៕