ដោយៈ គង់ សូរិយា
ប្រទេសចិនៈ អ្នកឧកញ៉ាលី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតតំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត បានអញ្ជើញចូលរួមទស្សនកិច្ច ទៅកាន់រោងចក្រផលិតស្ករអាស៊ី ខាងកើត នាប្រទេសចិន។
ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ មានការចូលរួមពី មន្ត្រីជាន់ខ្ពស់ពីរដ្ឋាភិបាលចិន និងតំណាងមកពីសភាពាណិជ្ជកម្មអាស៊ានទាំង១០ប្រទេស និងធុរជនចិនសរុបប្រមាណ៥០នាក់។
រោងចក្រផលិតស្ករអាស៊ីខាងកើត ជារោងចក្រផលិតស្ករមួយនៅ ស្រុកឆុងជូ ក្រុងណានីង ប្រទេសចិន ដែលសហបង្កើតជាមួយក្រុមហ៊ុន Mitr Phol Group នៅឆ្នាំ១៩៩៣ ដើម្បីផ្គត់ផ្គង់ស្ករ នៅទីក្រុងស្ករបរិមាណ១លានតោន រៀងរាល់ឆ្នាំ សម្រាប់ប្រទេសចិន៕