ពង្រឹងចំណងការទូតសេដ្ឋកិច្ចរវាងកម្ពុជា និងអូស្រ្តាលី អ្នកធុរកិច្ចអូស្រ្តាលី៣០រូប មកសិក្សាឱកាសវិនិយោគនៅកម្ពុជា

        ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  បានរៀបចំអាហារថ្ងៃត្រង់ ដើម្បីទទួលស្វាគមន៍គណប្រតិភូធុរកិច្ចអូស្រ្តាលី សរុបប្រមាណ៣០រូប ដែលបានមកបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជា។

ដំណើរទស្សនកិច្ចនេះ បានផ្តល់នូវឱកាសដ៏មានសារៈសំខាន់មួយជូនធុរជនអូស្ត្រាលី ដើម្បីឈ្វេងយល់ពីសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា និងបង្កើតភាពជាដៃគូ សំដៅទាញយកផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។ ជាមួយគ្នានេះ ប្រតិភូធុរជន ក៏បានសម្តែងការពេញចិត្តជាខ្លាំង ចំពោះមុខម្ហូបខ្មែរ ដែលឆ្លុះបញ្ចាំងពីបេតិភណ្ឌវប្បធម៌ ដ៏សម្បូរបែបរបស់កម្ពុជា។

នេះជាលទ្ឋផលនៃកាទូតសេដ្ឋកិច្ច ដែលបាននិងកំពុងទទូលផលបណ្តើរៗ ចាប់តាំងពីការដាក់ចេញនូវយុទ្ឋសាស្រ្តនេះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីអំឡុង​និតិកាលទី៦ នៃរដ្ឋសភា៕