រដ្ឋបាលរាជធានីភ្នំពេញបន្តកំពុងបង្កើនការដាក់ប្រព័ន្ឋលូធំៗដើម្បីបញ្ចៀសការជន់លិច

ដោយៈ ម៉ាលីនណា
ភ្នំពេញៈ មន្ទីរសាធារណការ រាជធានីភំ្នពេញ បានខិតខំធ្វើការដាក់ប្រព័ន្ធលូមេធំៗ មានទទឹងចាប់ពី១,៥ម៉ែត្រ រហូតដល់លូខ្លះមានទទឹង២,៥ម៉ែត្រទឹកហូរ(លូប្រអប់) ដើម្បីរំដោះការជន់លិចដោយទឹកភ្លៀងជាច្រើនខ្សែ។

ក្រៅពីដាក់ប្រព័ន្ឋលួធំៗ រដ្ឋបាលរាជធានីតាមរយៈមន្ទីរសាធារណៈការ និងដឹកជញ្ជូន បាននិងកំពុងស្ថាបនាស្ថានីយ៍បូមទឹកតាមចំណុចសំខាន់ៗ ដែលមានកម្លាំងម៉ូទ័រអាចបូមបានច្រើនម៉ែត្រគូប ទាន់សភាពការណ៍ ជាហេតុធ្វើអោយតំបន់ខ្លះ មហាវិថី វិថី តីរៈវិថី ផ្លូវមួយចំនួន មានសភាពមិនការលិចទៀតទេ។

ដោយឡែកតំបន់មួយចំនួនទៀត បន្តលិចតែមានសភាពហូរលឿនជាងមុន ដោយលិចរយៈពេលខ្លី តាមរបាយទឹកភ្លៀងច្រើន រឺតិច ប្រចាំឆ្នាំ។

សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជរាជធានីភំ្នពេញ និងបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការរៀបចំប្រព័ន្ធលូមេធំៗ ជូនប្រជាពលរដ្ឋ ដើម្បីរំដោះការជន់ទៅតាមចំណុច ដែលបន្តលិចដោយជំនន់ទឹកភ្លៀង ក្នុងរាជធានីភ្នំពេញ អោយបានជាអតិបរមា៕