ដោយៈ គង់ សូរិយា
ភ្នំពេញៈ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) សូមជូនពរ និងអបអរសាទរឧកញ៉ាបណ្ឌិតសំ សុខនឿន ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផ្តល់គោរពងារជាអ្នកឧកញ៉ា។
ឧកញ៉ាបណ្ឌិត សំ សុខនឿន ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SAM SN Group និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា។ កាលចុងខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ លោកឧកញ៉ាបណ្ឌិត ក៏ទើបទទួលបានការតែងតាំងជា ទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា។
អ្នកឧកញ៉ាបណ្ឌិតសំ សុខនឿន ជានិច្ចកាលតែងតែបង្ហា ញវត្តមានក្នុងដំណើរទស្សនកិច្ច ទៅកាន់បរទេសជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងពេលបំពេញបេសកកម្មការទូត ពាណិជ្ជកម្ម និងវិនិយោគ។
អ្នកឧកញ៉ាបណ្ឌិត និងភរិយា ជាសប្បុរសជនដ៏សកម្មមួយរូប ដែលតែងតែបរិច្ចាគធនធានផ្ទាល់ខ្លួនជាច្រើន រួមចំណែកជាមួយសកម្មភាពរបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់សង្គម ដូចជា ការបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងការបរិ ច្ចាគថវិកាជូនដល់កាកបាទក្រហមកម្ពុជា ព្រមទាំងសកម្មភាពមនុស្សធម៌ជាច្រើនទៀត៕