Hattha Bank has maintained its credit rating at BBB+/stable for six consecutive years

Phnom Penh, May 9, 2023: Hattha Bank, a subsidiary of Krungsri (Bank of Ayudhya PCL), the fifth-largest commercial bank in Thailand and a member of the MUFG Global Financial Group, has maintained its credit rating at BBB+/stable for six consecutive years.

This rating is based on the company’s clear vision, corporate stability, and indicates that Hattha Bank has a stable business operation and a strong position in the Cambodian market. Many key indicators are taken into consideration, including the nationwide branch network, diverse customer base, robust risk management systems, and strong financial and cash flow management systems.

Mr. Wee Mun Seng, Acting President, and CEO of Hattha Bank said “The result of this rating (BBB+) is a testament that proves to our shareholders, customers, and the public that Hattha Bank is pursuing the right business direction with high efficiency and strong stability.”
About Hattha Bank:


Hattha Bank, a commercial bank with a presence in Cambodia for 30 years, offers a comprehensive array of financial services to its customers. By the end of 2023, Hattha Bank held the position of the 4th largest commercial bank based on its operational offices.

Operating as a subsidiary of Krungsri Bank, the fifth-largest financial group in Thailand with a 78-year history, Hattha Bank benefits from its strategic membership in the Mitsubishi UFJ Financial Group (MUFG), Japan’s largest financial group and one of the world’s largest financial organizations.


ធនាគារ ហត្ថាបន្តរក្សាចំណាត់ថ្នាក់ឥណទានរបស់ខ្លួនក្នុងកម្រិត BBB+/Stable ចំនួន ០៦ ឆ្នាំជាប់ៗគ្នា

រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានរក្សាចំណាត់ថ្នាក់ BBB+ ០៦ឆ្នាំជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ជាស្ថាប័នមានទស្សនវិស័យច្បាស់លាស់ និងប្រកបដោយស្ថិរភាព។ ចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេដ៏រឹងមាំនៅក្នុងទីផ្សារកម្ពុជា។ សូចនាករសំខាន់ៗជាច្រើនត្រូវបានយកមកវាស់វែង ជាអាទិ៍រួមមាន បណ្តាញប្រតិបត្តិការសាខានៅទូទាំងប្រទេស មានអតិថិជនគ្រប់មជ្ឍដ្ឋាន ប្រព័ន្ធគ្រប់គ្រងហានិភ័យដ៏ល្អ និង ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ដ៏រឹងមាំ។

លោក WEE MUN SENG ប្រធានអគ្គនាយកស្តីទី ធនាគារ ហត្ថា បានមានប្រសាសន៍ថា “ការទទួលបានចំណាត់ថ្នាក់នេះ (BBB+) គឺជាសក្ខីភាពសម្រាប់ ម្ចាស់ភាគហ៊ុន អតិថិជន ព្រមទាំងសាធារណៈជនទាំងអស់របស់ធនាគារ ហត្ថា ថា ធនាគារ ហត្ថា បាននឹងកំពុងដើរតាមទស្សនវិស័យអាជីវកម្មដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពការងារខ្ពស់ ប្រកបដោយចីរភាព។”

អំពី ធនាគារ ហត្ថា
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក៕