ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ប្រវត្តិ និងសកម្មភាពសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា ហៅកាត់(CEMEA)។
សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា CAMBODIA ECONOMIC MEDIA ETERPRENUAR ASSOCIATION ហៅកាត់(CEMEA) បានចុះបញ្ជីរនៅក្រសួងមហាផ្ទៃ តាមរយៈលិខិតសេចក្តីប្រកាសលេខ២០៥៣ ប្រ ក ចុះថ្ងៃទី១៣ មិនា ឆ្នាំ២០២៤។
សមាគមមានទីស្នាក់ការនៅផ្ទះលេខ២៣២B ផ្លូវS01 សង្កាត់វាលស្បូវ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ចក្ខុវិស័យ
សមាគមនេះ ជាស្ថាប័នមិនរកប្រាក់ចំណេញនោះទេ ប៉ុន្តែយើងមានចក្ខុវិស័យដ៏ច្បាស់លាស់ ក្នុងការឃើញសេដ្ឋកិច្ចកម្ពុជាមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស តាមរយៈការចូលរួមចំណែកផ្សព្វផ្សាយព៏ត៌មានទាក់ទងនឹងសេដ្ឋកិច្ចកម្ពុជា ដែលអាចទុកចិត្តបានទៅកាន់សាធារណៈជនជាតិ និងអន្តរជាតិ។
បេសកកម្ម
ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយព័ត៌មានអវិជ្ជមានពីកម្ពុជា និងផ្សព្វផ្សាយព័ត៌មានមានលក្ខណៈស៊ីជម្រៅ អាចទុកចិត្តបាន ប្រកបដោយមូលដ្ឋានវិជ្ជាជីវៈ ដើម្បីផ្តល់ជាមូលដ្ឋានទំនុកចិត្តដល់អ្នកវិនិយោគជាតិ អន្តរជាតិ។
ចូលរួមសហការជាមួយស្ថាប័នរបស់រដ្ឋាភិបាល ក្រសួងនានា អង្គការ សមាគមធុរជន សហគ្រិននានា ដើម្បីផ្សព្វផ្សាយអប់រំ បណ្តុះបណ្តាល ពីសកម្មភាពរបស់ក្រសួង ស្ថាប័នធ្វើការងារទាក់ទង នឹងវិស័យសេដ្ឋកិច្ចឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។
តម្លៃស្នូលរបស់សមាគម
មូលដ្ឋានវិជ្ជាជីវៈ ក្រមសីលធ៌ម តម្លាភាព គណនេយ្យភាព ជាចក្ខុវិស័យ និងបេសកម្មស្នូលរបស់យើង។
ថ្នាក់ដឹកនាំសមាគមមានរចនាសម្ព័ន្ឋដូចជា
- ក្រុមប្រឹក្សាភិបាល
- ឧត្តមទីប្រឹក្សា
- ថ្នាក់ដឹកនាំប្រតិបត្តិ
តើអ្នកណាអាចចូលជាសមាជិកសមាគមបាន?
- ម្ចាស់អង្គភាពសារព័ត៌មានជាតិ ពិសេសម្ចាស់អង្គភាពសារព័ត៌មានសេដ្ឋកិច្ច។
- សមាជិក ក្រៅពីបានបំពេញបែបបទ ចូលជាសមាជិកសមាគមរួមហើយ ត្រូវបង់វិភាគទានចូលសមាគម ក្នុងមួយឆ្នាំ១០០ដុល្លារអាមេរិក។
អត្ថប្រយោជន៍ចូលជាសមាជិក :
១ ទទួលបានការបណ្តុះបណ្តាល លើជំនាញសរសេរនិងវិភាគព័ត៌មានទាក់ទងសេដ្ឋកិច្ចជាតិ អន្តរជាតិ។
២ ទទួលបានឱកាសជំនួញ ជាមួយអ្នកធុរកិច្ចដែលជាដៃគូជាមួយដៃគូសមាគម។
៣ ទទួលបានឱកាសទស្សនកិច្ចនៅក្រៅប្រទេស ក្នុងកាលៈទេសៈអំណោយផលនិងចាំបាច់។
៤ ទទួលបានឱកាសពង្រីកទីផ្សារ ឬចាប់ផ្តើមមុខជំនួញ តាមរយៈកម្មវិធីបណ្តុះបណ្តាលនានា។
៥ ទទួលបាននូវការការពារដោយច្បាប់
៦ មានសិទ្ធិចូលរួមផ្តល់មតិ យោបល់ក្នុងបំណងធ្វើអោយប្រសើរឡើងក្នុងវិស័យសារព័ត៌មាននៅកម្ពុជា៕សូមអរគុណ