Tag Features

វិភាគៈតើប្រជាពលរដ្ឋខ្មែរភាគច្រើន ជាមនុស្សចូលចិត្តប្រើអារម្មណ៍មែនឬ?

ដោយៈ យិន លាងគង់ ភ្នំពេញៈ មនុស្សឆ្លាតតែងតែប្រើបញ្ញា ដែលអាចវិភាគបានតាម   រយៈវិចារណៈញ្ញាណរបស់ខ្លួន ព្រោះវិចារណៈញ្ញាណ ជាសារធាតុម្យ៉ាងដែលធ្វើឲ្យមនុស្សឆ្លាតជាងសត្វដទៃ។ ប៉ុន្តែក្នុងសង្គមជាក់ស្តែង ពិសេសប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍តិចតួចបំផុត មនុស្សរបស់ប្រទេសនោះនិយមប្រើប្រាស់អារម្មណ៍ សម្រាប់សម្រេចចិត្ត និងវិ​និច្ឆ័យលើរឿងអ្វីមួយ តាមរយៈគំហើញ ជាជាងការយកអ្វីដែលខ្លួនបានឃើញ បានលឺនោះ​យកមកពិចារណាឲ្យគ្រប់ជ្រុងជ្រោយ វិភាគឲ្យបានស៊ីជម្រៅ ល្អិតល្អ​ន់​ជាមុនសិន ។ តើប្រជាពលរដ្ឋខ្មែរមួយចំនួន ជាមនុស្សប្រើប្រាស់អារម្មណ៍ដើម្បីវិនិច្ឆ័យលើរឿងអ្វីមួយពិតឬទេ? ចម្លើយគឺ “ជាការពិត”។ ការពិតនៅត្រង់ថា នៅលើបណ្តាញទំនាក់ទំនងសង្គមក្តី នៅលើប្រព័ន្ឋផ្សព្វផ្សាយព័ត៌មានក្តី នៅពេលពួកគេឃើញករណីគ្រួសារណាមួយឈ្លោះគ្នា ពួកគេចូលទៅធ្វើបុរេវិនិច្ឆ័យភ្លាម ដោយមិនបានសិក្សាពីជម្រៅនៃបញ្ហាគ្រួសាររបស់គេនៅឡើយ។ ទាក់ទងប្រព័ន្ឋផ្សព្វផ្សាយវិញ ពួកគេមិនចូលចិត្តអានអត្ថបទឲ្យចប់ចុងចប់ដើម យកមកវិភាគពិចារណានៅឡើយទេ ប៉ុន្តែពួកគេឃើញតែចំណងជើងភ្លាម ពួកគេរិះគន់ភ្លាម ដោយពួកគេមិនទាំងមានចំណេះដឹងលើផ្នែកនោះ ឬមិនបានសិក្សាពីមូលហេតុអ្វី តើអត្ថបទឬ វីដេអូនោះមានប្រភពពីណានៅឡើយទេ។ ការធ្វើបុរេវិនិច្ឆ័យបែបនេះ…

សម្តេចធិបតីៈ សេដ្ឋកិច្ចកម្ពុជាអាចវិលត្រលប់ទៅរកស្ថានភាពជំងឺរាតត្បាតជាមួយអត្រាកំណើនក្នុងរង្វង់៧ភាគរយ

ដោយៈ គង់ សូរិយា ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដោយបានវិវត្តន៍ទៅជាសេដ្ឋកិច្ចទំនើប ដែលមានសមារណកម្មក្នុងសេដ្ឋកិច្ចសកល និងអាចវិលត្រលប់ទៅរកស្ថានភាពជំងឺរាតត្បាត ជាមួយអត្រាកំណើនក្នុងរង្វង់៧ភាគរយនៅឆ្នាំ២០២៨។ សម្តេចបានបញ្ជាក់បែបនេះ ក្នុងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២ មេសានេះ។ សម្តេចបានបន្តថា “សេដ្ឋកិច្ចកម្ពុជា ក៏បានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់”។ សម្តេចបន្ថែមថា មុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, កម្ពុជារក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ច ជាមធ្យមលើសពី ៧%ក្នុងមួយឆ្នាំ សម្រាប់រយៈពេល២ទសវត្សរ៍។ ទោះបីមានការបន្ទច់បង្អាក់នាពេលថ្មីៗនេះក៏ដោយ សេដ្ឋកិច្ចកម្ពុជា ក៏បានស្ទុះងើបឡើងវិញ ជាមួយនឹងអត្រាកំណើន៥,៦% ក្នុងឆ្នាំ២០២៣ និងត្រូវបានព្យាករថានឹងមានកំណើន៦,៦% ក្នុងឆ្នាំ២០២៤ ហើយនឹងអាចត្រលប់ ទៅរកអត្រាកំណើនមុនជំងឺរាតត្បាត ក្នុងរង្វង់ ៧% ក្នុងឆ្នាំ…

សមាគមសារព័ត៌មានដែលផ្តោតលើជំនាញសេដ្ឋកិច្ចដំបូងគេ ត្រូវបានបង្កើតឡើងជាផ្លូវការ

ភ្នំពេញៈ ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានមួយចំនួន បានផ្តួចផ្តើមគំនិតរួមគ្នា បង្កើតសមាគមសហគ្រិន​សារព័ត៌មាន​សេដ្ឋកិច្ចកម្ពុជា (CEMEA) ​​ដោយ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ជាផ្លូវ​ការ កាលពី​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដើម្បី​រួម​ចំណែកលើកកម្ពស់​ការផ្សព្វផ្សាយ​ព័ត៌មានទាក់ទងនឹងសេដ្ឋកិច្ច ប្រកបដោយ​មូលដ្ឋានវិជ្ជាជីវៈ និងក្រមសីលធ៌ម។ ថ្នាក់ដឹកនាំសមាគមនេះ មកពីស្ថាប័នជាច្រើនដូចជា លោក យិន លាងគង់ ស្ថាបនិកនិងអគ្គនាយក​គេហទំព័រ​Propertyarea.asia & Cambodia Financialtimes.com លោក កៃ គឹមសុង អតីតនិពន្ឋនាយក​សារព័ត៌មាន​ភ្នំពេញប៉ុស្ត៍ និងជាស្ថាបនិកសារព័ត៌មាន​ Amazadia Education​ ​លោក លីម ឡាយហ៊ត ស្ថាបនិកសារព័ត៌មាន Asean Properties ​លោក សយ សុភា និពន្ឋនាយកសារព័ត៌មានដើមអម្ពិល លោក អាន…