Category Uncategorized

មេ NBC ជួបជាមួយទេសាភិបាលធនាគារកណ្តាលទីម័រខាងកើត

ដោយៈ ម៉ាលីនណាភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកHélder Lopes ទេសាភិបាល ធនាគារកណ្តាលទីម័រខាងកើត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំទ្វេភាគី ដែលរៀបចំឡើងនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ កិច្ចប្រជុំទ្វេភាគីលើកដំបូងនេះ គឺជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការ និងការរឹតចំណងមិត្តភាពយ៉ាងជិតស្និទ្ធ រវាងធនាគារកណ្តាលទាំងពីរ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។ នាឱកាសនោះដែរ ទេសាភិបាលនៃស្ថាប័នទាំងពីរ ក៏បានចុះអនុស្សរណៈយោគយល់ ដែលនឹងរួមចំណែកពង្រឹងសមត្ថភាពរបស់មន្រ្តីជំនាញ នៃធនាគារកណ្តាលទាំងពីរ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសឱ្យកាន់តែរឹងមាំ៕

រដ្ឋមន្រ្តីសាធារណៈការ ជួបជាមួយក្រុមនិស្សិតចេញទៅសិក្សានៅសាធារណៈរដ្ឋឆេក

ដោយៈ ម៉ាលីនណាភ្នំពេញៈ ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមនិសិ្សតអាហារូបករណ៍ របស់រដ្ឋាភិបាលសាធារណរដ្ឋឆែក ចំនួន ១៥រូប មុនចេញដំណើរទៅបន្តសិក្សា ដែលមកពីគ្រឹះស្ថានអប់រំចំនួន៨។ ជំនួបនេះ ត្រូវបានធ្វើឡើង ដើម្បីចែករំលែកអំពីបទពិសោធន៍ អនុសាសន៍ និងការអនុវត្តល្អៗ ដែលជាទស្សនទានដ៏មានតម្លៃបំផុតសម្រាប់និស្សិត យកទៅផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យពិភពលោកបានយល់ដឹងអំពីប្រទេសកម្ពុជាកាន់តែច្បាស់។ បន្ថែមពីលើនេះលោករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរ អំពីសមិទ្ធផលសំខាន់ៗ និងការងារជាច្រើនដែលក្រសួង ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តលើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា។ ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះនិស្សិត ជ័យលាភីទាំងអស់ ដែលទៅសិក្សាក្នុងជំនាញផ្សេងៗគ្នា ក្នុងនោះមានដូចជាជំនាញកសិកម្ម សំណង់ស៊ីវិល បរិស្ថាន គោលនយោបាយ…

ឯកអគ្គរដ្ឋទូតចិននៅកម្ពុជាប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ​និងប្រកបដោយផ្លែផ្កាបន្ថែមទៀត

ក្នុងឱកាសនៃជំនួប សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតីជឿជាក់ថា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តម ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រជាជន និងប្រទេសកម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ហើយជីវភាពរបស់ប្រជាជនកម្ពុជានឹងត្រូវបានលើកកម្ពស់បន្ថែមទៀតផងដែរ។ ឯកឧត្តមប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ​ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត។ សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការពេញចិត្ត និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរលង់ និងរឹងមាំរវាងប្រទេសទាំងពីរ ព្រមទាំងបានផ្លាស់ប្ដូរយោបល់ និងពិភាក្សាអំពីការបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ ដែលរួមមាន ជាអាទិ៍៖ វិស័យការពារជាតិ និងសន្តិសុខ, វិស័យថាមពល, វិស័យទេសចរណ៍,…

វិនិយោគិនគ្រោងបោះទុនប្រែក្លាយផ្ទះបុរាណរបស់ប្រទេសជប៉ុនទៅជាអចលនទ្រព្យថ្មី សម្រាប់ជនបរទេស

ដោយ: គង់ លាងហួរអន្តរជាតិ: ក្រុមហ៊ុនដែលទើបបង្កើតថ្មីឈ្មោះ PlanetDao គ្រោងបោះទុនវិនិយោគ ចំនួន៣៤លានយ៉េន នៅក្នុងគម្រោងអចលនទ្រព្យដំបូងរបស់ខ្លួន ដោយប្រែក្លាយផ្ទះបុរាណ Ryogonji ដែលត្រូវបានគេបោះបង់ចោល នៅក្នុងខេត្ត Wakayama ភាគខាងលិចរបស់ប្រទេសជប៉ុន ទៅជាផ្ទះសំណាក់។ ក្រុមហ៊ុនរំពឹងថា អាជីវកម្មនេះនឹងទាញបានផលចំណេញពីភ្ញៀវទេចរណ៍ តាមរយៈការផ្តល់ជូនសេវាកម្មស្នាក់នៅ ការបរិភោគអាហារ និងស្វែងយល់អំពីប្រវត្តិសាស្ត្រ និងវប្បធម៌ក្នុងស្រុករបស់ជប៉ុន។ ផ្ទះបុរាណ Ryogonji ដែលមានអាយុកាល១៧០ឆ្នាំ មានទីតាំងស្ថិតនៅលើកូនភ្នំក្បែរភូមិ Irokawa។ នេះបើយោងតាមការដកស្រង់ចុះផ្សាយ ដោយសារពត៌មានហុងកុង South China Morning Post។ លោកស្រី Tamaki Nishimura ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន PlanetDao បានលើកឡើងថា “នៅពេលការអភិវឌ្ឍ…

Chin Hin unveils Crown Penang residential development

Chin Hin Group Property Bhd (KL:CHGP) unveiled its first development in Penang called Crown Penang on Saturday. According to a media statement issued on Saturday, the residential project is jointly developed by its subsidiary Stellar Platinum Sdn Bhd, Thirupathi Capital…

នាយករដ្ឋមន្ត្រីឥណ្ឌាគ្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធតម្លៃ ៣,៥ពាន់លានដុល្លារនៅទីក្រុងបុមបៃ

ដោយ: គង់ លាងហួរអន្តរជាតិ: នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi គ្រោងប្រកាសគម្រោងហេដ្ឋារចនាសម្ព័ន្ឋ ដែលមានតម្លៃ៣,៥ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយកាត់បន្ថយការកកស្ទះចរាចរណ៍ និងជំរុញទីផ្សារការងារនៅទីក្រុងបុមបៃ។ រដ្ឋាភិបាលបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងសាងសង់ផ្លូវថ្នល់ ដើម្បីសម្រួលចរាចរណ៍ រួមមាន គម្រោងផ្លូវតភ្ជាប់តំបន់ជាយក្រុងបុមបៃ ចំនួន២ រួមមានសង្កាត់ Thane និងសង្កាត់ Borivali និងគម្រោងផ្លូវរូងក្រោមដី ដែលនឹងតភ្ជាប់រវាងសង្កាត់ Goregaon និងសង្កាត់ Mulund ។ លោក Modi ក៏គ្រោងនឹងចូលរួមពិធី បើកការដ្ឋានសាងសង់ចំណតស្ថានីយ ដឹកទំនិញនៅទីក្រុង Navi Mumbai និងប្រកាសដាក់ឱ្យអនុវត្តន៍ កម្មវិធីកម្មសិក្សារបស់យុវជន ក្រោមទុនវិនិយោគចំនួន៦៧០,២៤លានដុល្លារ ដើម្បីដោះស្រាយអត្រាភាពអត់ការងារធ្វើ។ នៅឆ្នាំនេះ ទីក្រុងបុមបៃបានបង្រួមគម្លាត…

តំបន់អភិរក្សជលផលមួយក្នុងខេត្តកំពង់ចាមត្រូវបានចុះជាដីសាធារណៈរបស់រដ្ឋ

ដោយៈ គង់ សូរិយាកំពង់ចាមៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានចុះទីតាំងអភិរក្សជលផល អន្លង់កណ្តាល ស្ថិតក្នុងខេត្តកំពង់ចាម មានទំហំ៤២.៦៨ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។ កន្លែងអភិរក្សជលផល អន្លង់កណ្តាល ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមច្បាប់ស្តីពីជលផល ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបាននិងកំពុងជម្រុញការរៀបចំអភិរក្ស និងការចុះបញ្ជីរដីធ្លីជូនប្រជាពលរដ្ឋឲ្យបានទូទាំងប្រទេស នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ហើយក្រសួងរៀបចំដែនដី ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងនេះ បាននិង កំពុងធ្វើការងារនេះយ៉ាងសកម្ម៕

រដ្ឋមន្រ្តីឧស្សាហកម្ម និងមេ NBC ពិភាក្សាលើយុទ្ឋសាស្រ្តជាតិអភិវឌ្ឈន៍សេដ្ឋកិច្ចក្រៅប្រព័ន្ឋ

ដោយៈគង់ សូរិយាភ្នំពេញៈ លោកជំទាវបណ្ឌិតជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកហែម វណ្ណឌី Vanndy Hem រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកកិច្ចប្រជុំស្តីពី “ការជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ។ កិច្ចប្រជុំកាលពីថ្ងៃទី១៨ កក្កដាកន្លងមកនេះ មានគោលបំណង ស្វែងយល់បន្ថែមពីវឌ្ឍនភាពការងាររបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការចូលរួមអនុវត្តន៍យុទ្ធសាស្រ្តជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកិច្ចសហការគាំទ្រ ការលើកកម្ពស់ការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុផ្លូវការ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តីប្រធាន គ.ស.អ.ស.ក បានមានប្រសាសន៍ថា ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ នៅតែជាបញ្ហាប្រឈម សម្រាប់ម្ចាស់អាជីវកម្មក្រៅប្រព័ន្ធ ដោយសារកង្វះអនុលោមភាព។ លោកលើកឡើងថា គ.ស.អ.ស.ក កំពុងសហការជាមួយភាគីពាក់ព័ន្ធផ្សេងៗទៀត ក្នុងការបង្កើតផ្លេតហ្វមឌីជីថលមួយ…