រដ្ឋាភិបាលកម្ពុជាផ្តល់ភ្លើងខៀវដល់ក្រុមហ៊ុន LCRC និងRoyal Railway អភិវឌ្ឍន៍ផ្លូវដែកល្បឿនលឿនកម្ពុជា ឡាវ
ភ្នំពេញៈ Laos-China Railway Co., Ltd. (LCRC) ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ដែលមានមូលដ្ឋាន នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ត្រូវបានគេរាយការណ៍ថា បានទទួលភ្លើងខៀវពីរដ្ឋាភិបាលកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍបណ្តាញផ្លូវដែកនៅកម្ពុជា និងការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿន រវាងប្រទេសកម្ពុជា និងឡាវ។ តំណាងក្រុមហ៊ុនផ្លូវដែកឡាវ-ចិន បានលើកឡើងពីគម្រោងនេះក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ រយៈពេលពីរថ្ងៃនៅប្រទេសឡាវ។ អ្នកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះបាន ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានស្នើឱ្យក្រុមហ៊ុនធ្វើការជាមួយក្រុមហ៊ុន Royal Railway។ លោកនាយករដ្ឋមន្ត្រី បានស្នើក្រុមហ៊ុនអោយធ្វើការជាមួយលោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលជាម្ចាស់ក្រុមហ៊ុន…